Home » » តើអ្នកដឹងទេ ក្នុងមួយខែមាន​មនុស្ស​ប៉ុន្មាន​នាក់​បានលេង Facebook?

តើអ្នកដឹងទេ ក្នុងមួយខែមាន​មនុស្ស​ប៉ុន្មាន​នាក់​បានលេង Facebook?

Written on Thursday, January 29, 2015 | 9:31 AM

គេហទព័រហ្វេប៊ុក ដែលត្រូវបានមនុស្សទូទាំងពិភពលោកស្គាល់ថា ជាបណ្ដាញទំនាក់ទំនងសង្គមយក្ស ដ៏មានសក្តានុពលមួយ ដែលអនុញ្ញាតឲ្យមនុស្សគ្រប់ស្រទាប់វ័យ អាចប្រើប្រាស់បានដោយ​មិនគិតថ្លៃ។ បើតាមការបង្ហោះជាសាធារណៈនៅលើទំព័រហ្វេប៊ុកផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg ដែលជាស្ថាបនិកនៃគេហទំព័រហ្វេប៊ុកកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា តាមការ​ធ្វើស្ថិតិនៃឆ្នាំ២០១៤បានឲ្យដឹងថា ចំនួនអ្នកលេងហ្វេប៊ុកប្រមាណ១.៣៩ពាន់លានអ្នក បានប្រើប្រាស់ហ្វេប៊ុកក្នុង១ខែៗ។

កំណើននេះ ត្រូវបានលោក Mark អះអាងថា ជាដំណើរការ និងបេសកកម្មដ៏អស្ចារ្យនៃក្រុមហ៊ុនហ្វេប៊ុកដែលបានភ្ជាប់ទំនងទំនងជាសកលជាមួយក្រុមមនុស្សនៅទូទាំងពិភពលោកទាំងមូល។ តាមទិន្នន័យនោះបង្ហាញថា គេហទំព័រហ្វេប៊ុកត្រូវបានឈរក្នុងលំដាប់លេខមួយដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបើធៀបនឹងបណ្ដាញទំនាក់ទំនងផ្សេងទៀត។ តួយ៉ាង ចំនួនអ្នកប្រើប្រាស់ក្នុង១ខែៗ នៃបណ្ដាញសង្គម On Group និង WhatsAppមានចំនួនត្រឹមតែ​៧០០​លានអ្នក ខណៈដែល Instagram មានត្រឹមតែ៣០០លានអ្នកប៉ុណ្ណោះ។

បើគិតក្នុងឆ្នាំ២០១៤នេះ នៅកម្ពុជា មានគណនីអ្នកលេងហ្វេសប៊ុកប្រមាណជាង ១,៤លាននាក់បាន​បើកប្រើប្រាស់ (Online) ជារៀងរាល់ខែ​ ក្នុងនោះមានបុរស៦២% និងស្ត្រី៣៨% ដែលភាគច្រើនមានវ័យចាប់ពី១៨-២៤ឆ្នាំ នេះបើយោងតាមទិន្នន័យពីគេហទំព័រ geeksincambodia.com។​
រូបភាពពី Facebook របស់លោក Mark Zuckerberg


រូបភាពពីគេហទំព័រ geeksincambodia.com

ជជែកកម្សាន្ដ