Home » , » នៅមិនដល់១ឆ្នាំទៀតទេ! តើអ្នកបានត្រៀមខ្លួន ឬនៅ?

នៅមិនដល់១ឆ្នាំទៀតទេ! តើអ្នកបានត្រៀមខ្លួន ឬនៅ?

Written on Wednesday, January 28, 2015 | 2:55 PM

ឱកាសនៅតែមានជានិច្ចសម្រាប់អ្នកដែលបានត្រៀមខ្លួន

នៅសល់រយៈពេលមិនដល់មួយឆ្នាំនោះទេ ដែលប្រទេសកម្ពុជានឹងត្រូវបានចូលក្នុង​សមាហរណកម្ម​សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ក្នុងចំណោមបណ្តាប្រទេស៩ផ្សេងទៀតក្នុងតំបន់អាស៊ាន។  កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ថ្ងៃ​ចូល​សមាហរណកម្ម​នេះ ត្រូវបានគេកំណត់​យកជាផ្លូវការនៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ។ ក្នុងនោះ ទិសដៅសំខាន់នៃការចងនូវសមាគមន៍សេដ្ឋកិច្ចនៃប្រទេសទាំង ១០ ដែល​ជា​សមាជិក​អាស៊ាន (Asean Economic Community) គឺត្រូវបានធ្វើឡើង​ដើម្បី​បង្កើតឲ្យមាន​សរសរស្តម្ភ​ទាំង៤ ដែលមានដូចជា៖
១, បង្កើតអោយមាន​ទីផ្សារ​តែមួយ
២, ប្រែក្លាយជា​តំបន់​សេដ្ឋកិច្ច​ដែលមាន​ការប្រកួតប្រជែង
៣, ការអភិវឌ្ឍសេដ្ឋកិច្ច​ដោយមាន​តម្លាភាព និងតុល្យភាព
៤, ប្រែក្លាយ​តំបន់​អាស៊ានជា​តំបន់​សេដ្ឋកិច្ច​សកល។

តើក្នុងនាមកម្ពុជាជាប្រទេសមួយកំពុងអភិវឌ្ឍ គួរតែសម្របខ្លួនបែបណាដើម្បីឲ្យដើរទាន់ប្រទេសជឿន​លឿនដទៃទៀត ហើយប្រយោជន៍អ្វីខ្លះ ដែលកម្ពុជានឹងទទួលបាន​ពីសមាហរណ​កម្ម​សេដ្ឋកិច្ចអាស៊ាន?
អានខ្លឹមសារលម្អិតពីអ្វីដែលសហគ្រិនគួរត្រៀមខ្លួនសម្រាប់ការចូលមកដល់នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននាពេលខាងមុខ ជាមួយពាណិជ្ជកម្ម កម្ពុជាលេខទី១៦

ជជែកកម្សាន្ដ