“អាជីវកម្មអ្នកបរាជ័យមិនមែនអ្វីចម្លែកទេ តែបើអាជីវកម្មអ្នកជោគជ័យទើបជារឿងចម្លែក” លោក ឌិន សុមេធារិទ្ធ
ខណៈដែលអាជីវកម្មអ្នកកាន់តែធ្លាក់ដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ តើក្នុងនាមអ្នកជាម្ចាស់អាជីវកម្ម ធ្លាប់គិតថាចង់បោះបង់ ឬលក់វាបន្តទៅឲ្យអ្នកដទៃដែរ ឬទេ? ជាការពិតណាស់ នៅពេលដែលអ្នកដើរដល់ផ្លូវមួយដែលងងឹតមើលអ្វីមិនឃើញសោះ នោះអ្នកនឹងពិបាកសម្រេចចិត្តថាគួរបន្តដំណើរទៅមុខ ឬឈប់ត្រឹមនោះដើម្បីត្រលប់ក្រោយ។ ឆ្លើយតបនឹងបញ្ហានេះ លោក ឌិន សុមេធារិទ្ធនាយកប្រតិបត្តិសណ្ឋាគារ Franggipani Villa ធ្លាប់បានលើកឡើងថា ការរកស៊ីខាតស្ទើរតែក្លាយជាទម្លាប់មួយទៅហើយសម្រាប់សហគ្រិន ដូច្នេះ វាគ្មានអ្វីចោទជាបញ្ហាធំដុំនោះទេ។ លោកបន្តថា អាជីវកម្មចំនួន១០០ នឹងត្រូវប្រឈមមុខនឹងការក្ស័យធនចំនួន៩០ក្នុងរយៈពេល៥ឆ្នាំក្រោយ ហើយក្នុងចំណោមអាជីវកម្ម១០ដែលនៅសល់នឹងត្រូវប្រឈមមុខនឹងការក្ស័យធនចំនួន៩ទៀតក្នុងរយៈពេល៥ឆ្នាំបន្ទាប់ទៀត។

នេះសរបញ្ជាក់ឲ្យឃើញថា ភាគរយនៃអ្នកបរាជ័យក្នុងអាជីវកម្ម គឺមានចំនួនច្រើនជាងអ្នកជោគជ័យ ហេតុនេះ អ្នកត្រូវគិតថាទោះបីជាអ្នកបរាជ័យក៏ស្ថិតក្នុងចំណោមភាគរយច្រើននៃអ្នកឯទៀតដែរ ហើយមិនត្រូវបាកទឹកចិត្តនោះទេ។
ទោះជាយ៉ាងណា អ្នកត្រូវតែក្លាហានក្នុងការសម្រេចចិត្តនៅពេលដែលអ្នកយល់ថា អ្នកលែងអាចបន្តអាជីវកម្មរបស់ខ្លួនបានតទៅទៀត។ ប៉ុន្ដែ មុននឹងសម្រេចចិត្តបោះបង់អ្នកគួរតែធ្វើវាធ្វើវាឲ្យអស់ពីលទ្ធភាពរបស់ខ្លួន និងស្វែងរកដំណោះស្រាយនានាតាមតែអាចធ្វើបាន ដូចជា ស្វែងរកអ្នកជំនាញឲ្យផ្ដល់យោបល់ ឬមធ្យោបាយល្អៗសម្រាប់កែសម្រួលដល់អាជីវកម្មអ្នក ឬជម្រើសមួយទៀត គឺ ធ្វើកំណែប្រែរចនាសម្ព័ន្ធក្នុងក្រុមហ៊ុនអ្នក (Restructure)។

អានលម្អិតនៅទស្សនាវដ្ដីពាណិជ្ជកម្ម កម្ពុជាលេខទី១៧