Home » , » អគារខ្ពស់ជាងគេនៅចិន នៅឆ្នាំ ២០១៥

អគារខ្ពស់ជាងគេនៅចិន នៅឆ្នាំ ២០១៥

Written on Sunday, September 1, 2013 | 4:19 PM

Shanghai Tower ដែលនឹង​ក្លាយជា​អគារ ​ខ្ពស់បំផុត​ នៅចិន​ពេល​​ត្រូវបាន​បញ្ចប់​​នៅ​ឆ្នាំ ២០១៥​ឈាន​ដល់​ចំណុច​ខ្ពស់បំផុត​មិនធ្លាប់​មាន​ ដោយ​បានជួយ​បន្ថែម​ទៅលើ​កំណើន​ផ្នែក​សំណង់ ដែល​មាន​ស្រាប់​របស់​ប្រទេស​នេះ បើទោះបីជា​សេដ្ឋកិច្ច​កំពុងតែ​ធ្លាក់ចុះ​ក្ដី។

មានកំពស់ ៦៣២ ម៉ែត្រ​ និង​មានទីតាំង​ស្ថិតនៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម (Pudong) Shanghai Tower គ្រោងនឹង​ក្លាយជា​អគារ​ខ្ពស់បំផុត​នៅអាស៊ី​បូព៌ា (ខាងកើត) និង​ជា​អាគារ​ខ្ពស់​បំផុត​ចំណាត់​ថ្នាក់ទី​២ នៅលើ​លោក បន្ទាប់​ពីអគារ Burj Khalifaនៅឌូបៃ​ ដែល​មាន​កម្ពស់ ៨២៨ ម៉ែត្រ នេះបើ​តាម​ការឲ្យដឹង​ពីក្រុមប្រឹក្សា​ខាងអគារ​ខ្ពស់ និង​លំនៅ​ដ្ឋាន​ទីក្រុង ដែល​មាន​មូលដ្ឋាន​នៅរដ្ឋ Chicago ។ មិនតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន CBRE Group Inc បាន​ឲ្យដឹង​ផងដែរថា បើ​គម្រោងនេះ ​បញ្ចប់​តាម​កាល​កំណត់ ​កន្លែង​ការិយា​ល័យ (office space) សំខាន់ៗ​ប្រហែល​ជា ២ លាន​ម៉ែត្រ​ក្រឡា នឹង​បន្ថែម​ទៅ​លើ​ក្រុង​សៀងហៃ​នៅ​ឆ្នាំ ២០១៥ ខាង​មុខ។

លើសពីនេះ​ក្រុមហ៊ុន​សាងសង់ Shanghai Tower Construction & Development Co បង្ហើបឲ្យ​ដឹង​ថា អាគារ​ ១២៥ ជាន់​នេះ​នឹង​រួមមាន ការិយាល័យ សណ្ឋាគារ​ប្រណិត ព្រមទាំង​កន្លែង​លក់រាយ​។ ទាក់ទង​នឹង​សាច់រឿង​នេះ លោក Gu Jianping ប្រធាន​ក្រុមហ៊ុន​សាងសង់​ Shanghai Tower Construction & Development មានប្រសាសន៍ថា យើង​អាច​សង់​បាន​ខ្ពស់ជាងនេះ​តាម​ផ្នែក​បច្ចេក​ទេស ប៉ុន្តែ​យើងគ្មាន​បំណង​ចង់បាន​ខ្ពស់បែប​នោះ​ទេ ពេល​យើង​គ្រោង​សង់​អគារនេះ​ឡើង ហើយ ថា Shanghai Tower ស្ថិតនៅ​ក្បែរនឹង​អគារ​ខ្ពស់ ២ ទៀត គឺ Jin Mao Tower និង​Shanghai World Financial Center។ Shanghai World Financial Center ដែល​ក៍ស្ថិត​នៅ Pudong ផងដែរ​នោះ គឺជា​អគារ​ខ្ពស់បំផុត​នៅចិន​នាពេល​បច្ចុប្បន្ន ដែល​មាន​កម្ពស់ ៤៩២ ម៉ែត្រ។

ជជែកកម្សាន្ដ