Home » » Apple បង្ហាញ ទូរស័ព្ទI-phone២ម៉ូដែល ដែលតម្លៃនៅថ្លៃជាង គូរប្រគួតប្រជែង

Apple បង្ហាញ ទូរស័ព្ទI-phone២ម៉ូដែល ដែលតម្លៃនៅថ្លៃជាង គូរប្រគួតប្រជែង

Written on Wednesday, September 25, 2013 | 9:28 AM

ក្រុមហ៊ុន Apple ទើបតែបានបង្ហាញ ទូរស័ព្ទស៊េរីថ្មី ២ ម៉ូដែលនាពេលថ្មីៗនេះ គឺម៉ូដែល​Iphone 5C និង Iphone5S ដែលនឹងដាក់លក់នៅថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះ។ ម៉ូដែល Iphone 5C មាន ៥ ពណ៌ គឺ ខៀវ ស៊ីជំពូ បៃតង លឿង និង ស ចំណែកម៉ូដែល Iphone 5S មាន ៣ ពណ៌ គឺពណ៌ខ្មៅ ស និងពណ៌មាស និងមានល្បឿនលឿនជាង Iphone 5 ពីរដង។

បើយោងតាមហាង Online របស់ក្រុមហ៊ុន Apple បើគ្មានកិច្ចសន្យា (បង់រំលោះ) ទេ Iphone 5S មានតម្លៃពី ៦៤៩ ដល់ ៨៤៩ដុល្លារ ហើយ Iphone 5C មានតម្លៃចាប់ពី ៥៤៩ ដុល្លារ​ឡើង​ទៅ។ ចំពោះតម្លៃថ្លៃបែបនេះរបស់ទូរស័ព្ទស៊េរីថ្មី ទាំង២ ម៉ូដែលរបស់ក្រុមហ៊ុន Apple អ្នកវិភាគខ្លះបានរិះគន់ថា វាមិនបានទាក់ទាញដល់អតិថិជនមួយចំនួនធំនោះទេ ពោលគឺវាបាន

ទាក់ទាញដល់តែអតិថិជនដែលមានជីវភាពធូរធារតែប៉ុណ្ណោះ។ នេះបង្ហាញថា Apple គ្មាន​បំណងចង់ដោះដូរ​ប្រាក់ចំណេញ​របស់ឧស្សាហកម្ម​នាំមុខគេមួយនេះ​ដើម្បីបង្កើន​ចំណែក​ទីផ្សារនោះទេ។ តាមការឲ្យដឹងពីលោក Brian Blair អ្នកវិភាគនៅក្រុមហ៊ុន Wedge Partners អ្នកវិនិយោគរំពឹងថា Iphone 5C នឹងមានតម្លៃថោកជាងនេះដើម្បី​ជាការ​ទាក់ទាញ​ដល់​អតិថិជននៅក្នុងប្រទេស ដែលមានទីផ្សារកំពុងរីកលូតលាស់ដូចជា ទីផ្សារប្រទេសចិន។

ជជែកកម្សាន្ដ