Home » , » អ្នកចំណួលទាប ក៏នឹងអាចទទួលបាន ធានារ៉ាប់ពីសេវា Microlife insurance របស់ កម្ពុជាឡៃហ្វនាពេលខាងមុខ

អ្នកចំណួលទាប ក៏នឹងអាចទទួលបាន ធានារ៉ាប់ពីសេវា Microlife insurance របស់ កម្ពុជាឡៃហ្វនាពេលខាងមុខ

Written on Sunday, September 1, 2013 | 4:04 PM

បុគ្គល​គ្រប់​រូប​មិន​អាច​កំណត់ ឬ​ដឹង​មុន​ថា​នឹង​អាច​​ មាន​អ្វី​កើត​​ឡើង​ក្នុង​​ពេល​អនាគត​​នោះ​ទេ។​​ ដូច្នេះ​ ការ​ព្រួយ​បារម្ភ​​អំពី​ហានិភ័យ​​តែង​តែ​វិលវល់​នៅ​ក្នុង​ការ​គិត​ជា​ប្រចាំ​ថ្ងៃ។​ ដើម្បី​ធានា​ឲ្យ​បាន​ថា​ពួក​គាត់​មាន​ទី​ពឹង​នៅ​ពេល​ដែល​មាន​អ្វី​អាក្រក់​កើត​ឡើង​ជាយថាហេតុ ​ប្រជាជន​មួយ​ចំនូន​បាន​ទិញ​សេវាកម្ម​ធានា​រ៉ាប់រង។​ បច្ចុប្បន្ន នៅ​កម្ពុជា ការ​ផ្តល់​សេវា​នេះ​នូវ​មាន​កម្រិត​ចំពោះអ្នក​មាន​ប្រាក់ចំណូល​ទាប។ ប៉ុន្តែ​ថ្មីៗក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិតកម្ពុជាឡៃហ្វ គម្រោង​នឹងបង្កើត​ផលិតផល​ធានា​រ៉ាប់រង​មួយប្រភេទ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះថា Microlife insurance ។តើអ្វីជាMicrolife insurance?
តាម​ប្រសាសន៍​លោក អ៊ិន មាត្រាដែល​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត​កម្ពុជាឡៃហ្វ​ Microlife insuranceជាសេវា​ធានា​រ៉ាប់រង​ដែល​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ពី​ទាបទៅមធ្យម​។ ​ ​ នេះអាច​និយាយ​បាន​ថាទោះ​បី​ជា​ប្រាក់ចំណូល​របស់​ពូក​គាត់​ប្រហាក់​ប្រហែល​ចំនូន​ដែល​បាន​កំណត់​លើ​ខ្សែ​​បន្ទាត់​នៃ​ភាព​ក្រីក្រ ពួក​គាត់​នៅ​តែអាច​​មាន​​លទ្ធភាព​ទិញ​សេវាកម្ម​ធានា​រ៉ាប់រង​នេះ​​ដើម្បី​គ្រូសារ​របស់​គាត់។​ លោក​ក៏​បាន​លើ​ឧទាហរណ៏​អំពី​ការ​ខ្ជី​បំណុល​មក​បញ្ជាក់​ផង​ដែរ​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ហើយ​បាន​ខ្ចី​បំណុល​គេ ពួក​គាត់​អាច​ទិញ​សេកម្មធានារ៉ាប់រង​ជីវត​ក្នុង​ការពារ​​ក្រុម​​គ្រូសារ​​​របស់​គាត់ ថា​​ប្រសិន​​​បើ​មាន​អ្វី​កើត​ឡើង​ចំ​ពោះ​គាត់ បំណុល​ទាំង​នោះ​នឹង​មិន​ធ្លាក់​លើ​ក្រុម​គ្រូសារ​គាត់នោះ​ទេ។

ជជែកកម្សាន្ដ