Home » » វិស័យការងារ កូរ៉េខាងត្បូង មានកំណើនលើស ពីការរំពឹងទុក របស់រាជរដ្ឋាភិបាល

វិស័យការងារ កូរ៉េខាងត្បូង មានកំណើនលើស ពីការរំពឹងទុក របស់រាជរដ្ឋាភិបាល

Written on Monday, October 21, 2013 | 9:24 AM

យ៉ាងហោចណាស់មានចំនួនប្រជាជនសរុបប្រមាណជា៤៦៣០០០នាក់ទទួល​បាន​​​ការងារ​ធ្វើនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងក្នុងមួយខែៗ។ ហើយ បើគិតតាំងពីរយៈពេលដើមឆ្នាំ​រហូតមកដល់​ខែកញ្ញា​មុននេះ ការ​កើន​ឡើង​គឺមាន​រហូត​ដល់២៥.៤៦៦​លាននាក់ ស្របពេលដែលមាន​ឱកាស​ការងារ​រហូតដល់​៦៨៥​០០០​កន្លែង​ត្រូវបាន​បង្កើត​ឡើង។​ ការកើនឡើងនៃតួរលេខនេះ គឺត្រូវបាន​រាជរដ្ឋា​ភិបាល​​នៃប្រទេសមួយនេះ បានឲ្យ​ដឹងថា ជា​កំណើន​​មួយ​ដែលលើសពីការរំពឹងទុករបស់ខ្លួន​ដែល​មាន​ត្រឹមតែ៣០០០០០នាក់ប៉ុណ្ណោះ ក្នុង​មួយខែសម្រាប់​ឆ្នាំ២០១៣នេះ។ មូលហេតុបង្ករឲ្យ​មាន​កំណើន​ការងារដ៏សម្បើមនេះ ត្រូវបានលើកឡើងថា​ ដោយសារ​កិច្ចខិតខំប្រឹង​ប្រែងរបស់រដ្ឋាភិបាល​ក្នុងការបង្កើគម្រោងផ្សេងៗក្នុងការជំរុញក្នុងវិស័យ​ការងារ​ឲ្យមានការរីកចម្រើន ហើយក៏មាន​គម្រោង​ការងារសហគមន៍នៅតាមមូលដ្ឋានផងដែរ។

ជជែកកម្សាន្ដ