Home » » ហាងអប្សារាម៉ូបែល ចាប់យកអតិថិជ នវ័យកណ្ដាល ជាជាងយុវវ័យ

ហាងអប្សារាម៉ូបែល ចាប់យកអតិថិជ នវ័យកណ្ដាល ជាជាងយុវវ័យ

Written on Monday, July 15, 2013 | 11:47 AM

លោក​ ឌី វង្សនាគ​ ម្ចាស់ហាង​អប្សរា​ម៉ូបែលលក់ទូរស័ព្ទ​បានមាន​ប្រសាសន៍​ថា ​នៅក្នុង​ហាង​របស់​លោក​ អតិថិន​ជន​ដែលមក​ចូលទិញ​ គឺភាគ​ច្រើនជា​មនុស្ស​មានវ័យ​កណ្ដាល​ឡើងទៅ ​ប៉ុន្ដែពុំ​សូវមាន​ឃើញ​យុវវ័យនោះទេ ​ដែលនេះ​ក៏ជាយុទ្ធ​សាស្ត្រមួយ​ ដែលម្ចាស់​អាជីវកម្ម​គួរតែ​ពិចារណា​ សម្រាប់​ការលក់​ Smartphone​ ក៏ដូចជា​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងទៀត។​

តើកត្តា​អ្វីខ្លះ​ ដែល​ជំរុញ​ឱ្យម្ចាស់​ហាងលក់​ទូរស័ព្ទ​ដៃរូបនេះ​ សម្រេច​ចិត្តជ្រើស​រើសយក​អតិថិជន​វ័យ​កណ្ដាល​ជាងយុវវ័យ​សម័យថ្មី?​
​ចំពោះ​វិស័យ​បច្ចេក​វិទ្យា​ទូរស័ព្ទ​ចល័ត​នាពេលបច្ចុប្បន្ន​ យើង​អាចសង្កេត​ឃើញថា​វាកំពុង​តែមាន​សន្ទុះ​យ៉ាង​ខ្លាំង​ ជាពិសេស​គឺមាន​ការនិយម​ចូលចិត្ត​ពីសំណាក​មិត្តៗ​យុវវ័យ។​ ដោយឡែក​ ហាង​អប្សរា​ម៉ូបែល​​គេពុំ​សូវមាន​ឃើញ​យុវវ័យ​ចូល​ទិញ​ច្រើននោះទេ​ ប៉ុន្ដែ​បែរ​ជាទទួល​បានការ​ចាប់​អារម្មណ៍​ពី​សំណាក​អតិថិជន​វ័យកណ្ដាល​ឡើងទៅ។​ បើតាម​សម្ដី ​របស់​ម្ចាស់ហាង​ លោក ​ឌី ​វង្សនាគ​ បានមាន​​ប្រសាសន៍ថា​ លោកពេញ​ចិត្តនឹង​ទទួល​អតិថិជន​ដែលមាន​វ័យកណ្ដាល​ជាជាង​យុវវ័យ​ព្រោះ អតិថិជន​វ័យ​កណ្ដាល​ឡើងទៅ​មួយភាគ​ធំគឺគាត់​ចង់ចេះ​ចង់ដឹង​ពីឧបករណ៍​បច្ចេកវិទ្យា​ដូចជា​ការប្រើប្រាស់​ទូរស័ព្ទ​ Smartphone Tablet ជាង​យុវវ័យ​ក៏មានដែរ។​ ហើយ​អ្វីកាន់តែ​ពិសេសនោះ ​គឺពួកគាត់​មាន​លទ្ធភាព​ក្នុងការទិញ​ជាងយុវវ័យ។​

​លោក​បន្តទៀត​ថា ​ទទឹមនឹងនេះ​ ដើម្បី​ទទួលបាន​អតិថិជន​ច្រើន​ដូចសព្វ​ថ្ងៃនេះ ​គឺហាង​របស់​​លោកបាន​ផ្ដោត​សំខាន់​ទៅគោល​ការណ៍​ពីរយ៉ាង​ដើម្បីធ្វើ​ការប្រកួត​ប្រជែងនៅ​លើទីផ្សារ​ ទី១គឺតម្លៃ ​និងទី​២គឺសេវា​កម្ម។​ ចំពោះទូរស័ព្ទ Smartphone ដែលលក់ដាច់ខ្លាំងជាងគេគឺទូរស័ព្ទម៉ាក Samsung ព្រោះទូរស័ព្ទនេះវាផ្ដល់នូវជម្រើសច្រើនជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។ លើសពីនេះ​ លោក​ក៏មានសង្ឃឹម​យ៉ាងមុត​មាំថា​ទៅថ្ងៃ​អនាគត​ទីផ្សារ​លក់ទូរស័ព្ទ​Smartphone​ ឬឧបករណ៍​បច្ចេកវិទ្យា​ដទៃទៀត​នៅកម្ពុជា​យើង​នឹងកាន់​តែមាន​ការបោះ​ជំហាន​ទៅមុខ​ជាដរាប​ ព្រោះលោក​សម្លឹង​ឃើញថា​សព្វថ្ងៃ​មនុស្ស​គ្រប់រូបពិត​ជាត្រូវការ​ឧបករណ៍​ទាំងនេះ​ជា​ចាំបាច់​ក្នុងការ​ប្រកបរបរ​ និងមុខ​ជំនួញ​ផ្សេងៗ​ទៀត។​

គួររំឮក​ផងដែរថា​ អប្សរាម៉ូបែល​គឺជាងលក់​ទូរស័ព្ទដៃ​មួយដែល​បានចាប់​ផ្ដើមនៅ​លើទីផ្សារ​កម្ពុជាអស់រយៈ​ពេល​យូរឆ្នាំ​មកហើយ​ ដែល​រហូត​មកទល់​ពេលនេះ ​មានសាខា​៣កន្លែង​ គឺសាខា​ទីមួយ​នៅផ្សារថ្មី​ សាខាទី២​នៅផ្សា​រអូឬស្សី ​និងសាខា​ទី៣​នៅអាគារ​ Pack​ way​ ជាន់ផ្ទាល់ដី។​

ជជែកកម្សាន្ដ