Home » » ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បាននឹងកំពុង សម្រុកនាំចេញ ទិន្នផលស្រូវ​ចូលទៅក្នុង​​ ប្រទេសថៃ

ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បាននឹងកំពុង សម្រុកនាំចេញ ទិន្នផលស្រូវ​ចូលទៅក្នុង​​ ប្រទេសថៃ

Written on Wednesday, July 17, 2013 | 9:42 AM

យោង​តាមគេហ​ទំព័រ​ Reuter​ បានឱ្យ​ដឹងថា​ កម្ពុជា​ និងមីយ់ា់ន់ម៉ា​បាននឹង​កំពុង​ធ្វើការ​សម្រុក ​ដឹក​ជញ្ជូន​ទិន្នផល​ស្រូវ​រាប់​រយ​រាប់ពាន់​តោន​ តាម​ឡាន​កុងតាន័រ​ ឡានដឹក​ទំនិញ​ និង​រទេះ ​ចូលទៅ​ក្នុង​ប្រទេស​ថៃ ទោះបី​ជាប្រទេស​នេះ​កំពុងតែ​ទទួល​បាន​ការស្តុក​ទុក​គ្រប់គ្រាន់​ក៏ដោយ។​

ជាសមមូល​ ក្នុងមួយ​ឆ្នាំ​ទិន្នផល​ស្រូវ​សរុប​ប្រមាណជា​ ៧៥០,០០០ ​តោន​ត្រូវបាន​នាំចូល​ក្នុង​ប្រទេស​ថៃ​ ដែលភាគ​ច្រើនគឺ​នាំមាន​ការនាំ​ចូលពី​ប្រទេសកម្ពុជា​ និងមីយ៉ាន់ម៉ា។​ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​​របស់​អ្នក​វិភាគ​ពាណិជ្ជកម្ម​ដែល​បាន​សិក្សា​លើ​ការ​នាំ​ចេញ​នេះ​។ ទទឹមនេះ ​តម្លៃស្រូវ ​ក្នុង​ស្រុក របស់​ប្រទេសថៃ​គឺមានតម្លៃ​៤៨០​ដុល្លារ​អាមេរិក​ក្នុងមួយ​តោន​ រីឯអង្ករវិញ​គឺ៧៥០​ដុល្លារ​អាមេរិក​ក្នុងមួយ​តោន។​

បើយោង​តាមសម្ដី​របស់ នាយក​ក្រុមហ៊ុន​រដ្ឋ​សម្រាប់​នាំ​អង្ករ​ចេញ​ ហ្គ្រីន ត្រេដ ​(Green Trade) ​លោក ថុន វីរៈ បានប្រាប់​គេហ​ទំព័រ​ Reuter​ ថា​ កម្ពុជា​បាននាំ​ចេញ​ទិន្នផល​ស្រូវ​ប្រមាណជា ៣០០,០០០តោន ទៅ​ប្រទេស​ថៃក្នុងឆ្នាំ​២០១២​មុនេះ​ ហើយវា​មានទិន្នន័យ​ប្រហាក់​ប្រហែលគ្នា​ទៅនឹងឆ្នាំ​២០១១​ដែរ។​


មូលហេតុ​ដែលជំរុញ​ឱ្យប្រទេស​កម្ពុជា​ និងមីយ៉ាន់ម៉ា​ប្រញាប់​ប្រញាល់​ក្នុងការ​នាំចេញ​ទិន្នផល​ស្រូវ​ចូល​ទៅកាន់​ប្រទេសថៃ​ គឺដោយសារ​តែគោល​នយោបាយ​របស់​ប្រទេសនេះ​ ធ្វើឱ្យ​តម្លៃស្រូវ​ក្នុង​ស្រុក​មាន​ការកើន​ឡើង​ទ្វេដង។​ ជាហេតុ​ធ្វើឱ្យ​កសិករ​ និងឈ្មួញ​នៅ​ប្រទេសជិត​ខាង​ កំពុង​ព្យាយាម​ទាញយក​ផលប្រយោជន៍​ពីការលក់​ទិន្នផល​ធញ្ញជាតិ​មួយនេះ។​ ម្យ៉ាងទៀត​ ដោយសារ​​ប្រភេទស្រូវ​ដែល​នាំចេញ​ពីកម្ពុជា​ គឺមិនមាន​ភាពខុសគ្នា​ពីប្រភេទ​ស្រូវ​ក្នុងស្រុក​របស់ថៃ​ ដូច្នេះ​វាកាន់តែ​ធ្វើឱ្យ​ការដាក់​ដំណើរ​ការនៅ​លើទីផ្សារ​កាន់តែ​ងាយស្រួល។​

ជជែកកម្សាន្ដ