នេះគឺជាកម្មវិធីប្រតិទិនថ្មីមួយដែល ជាតម្រូវការចាំបាច់បំផុតសម្រាប់មិត្តៗនារីសម័យថ្មី ដែលវាមាន លក្ខណៈខុសប្លែកពីប្រតិទិនធម្មតា ព្រោះវាបានភ្ចាប់មកជាមួយមានផ្ទៃរូបស្អាតប្លែកៗ ថែមទាំងមាន មុខងារប្រើប្រាស់ច្រើនយ៉ាង ក្នុងនោះ វាអាចដៅកំណត់ថ្ងៃពិសេសៗរបស់មិត្តៗនារី ថែមទាំងអាច សរសេររៀបរាប់ពីថ្ងៃនោះ និងអាចបញ្ជាក់ពីសីតុណ្ហភាព ព្រមទាំងទម្ងន់ ឬអាចបន្ថែម នូវរូបភាព ផ្សេងៗដើម្បីបញ្ជាក់ពីអារម្មណ៍ ដែលមានក្នុងថ្ងៃនោះបានផងដែរ។ លើសពីនេះទៀត លោកអ្នក ក៏អាចដាក់លេខកូដសម្ងាត់ដើម្បីកុំឱ្យនរណាម្នាក់អាចចូលមើលបាន ឬចង់ធ្វើការចែករំលែករាល់ ទិន្នន័យក្នុងនោះទៅកាន់មិត្តភក្ដិ ឬមនុស្សពិសេសឱ្យបានដឹងក៏បាន៕
លក្ខណៈកម្មវិធី
ប្រភេទកម្មវិធីៈ Health & Fitness
ទំហំៈ 9 MB (.xap)
ប្រើប្រាស់ជាមួយ ទូរស័ព្ទប្រភេទ Windows Phone 7.5 និង 8
កម្រិតពិន្ទុៈ 4.3/5
អ្នកបោះឆ្នោតៈ 743