បេះដូង គឺជាចំណុចដ៏សំខាន់មួយ នៅក្នុងរាងកាយ របស់មនុស្ស ហើយវាមានតួនាទីជាច្រើន ក្នុងការ ជួយរាល់ដំណើរការផ្សេងៗក្នុងសារពាង្គកាយ ដូចជា ជួយសម្រួលសម្ពាធឈាមរត់បានល្អ ជាដើម ។ ប្រសិនបើបេះដូងមានបញ្ហា តួយ៉ាងដូចជាលោតញ៉ាប់ ឬយឺតខុសធម្មតានោះ គឺសបញ្ជាក់ ឱ្យឃើញថា សុខភាពលោកអ្នកក៏កំពុងតែមានសភាពមិនសូវល្អដែរ។ ដូច្នេះ យើងខ្ញុំ សូមណែនាំនូវ កម្មវិធី Runtastic Heart Rate ដែលអាចជួយលោកអ្នកដឹងពីចំនួននៃចង្វាក់បេះដូង លោតបានយ៉ាង ច្បាស់លាស់ ដោយគ្រាន់តែដាក់ម្រាមដៃថ្នមៗទៅលើកាមេរ៉ាខាងក្រោយនៃទូរស័ព្ទដៃតែប៉ុណ្ណោះ។ ក្រៅពីនេះ លោកអ្នកក៏អាចចែករំលែកលទ្ធផល ទៅកាន់មិត្តភក្ដិ និងនរណាម្នាក់តាមបណ្ដាញសង្គម បានទៀតផង៕
ប្រភេទកម្មវិធីៈ Health & Fitness
ទំហំៈ 6.5 MB (.apk)
ប្រើប្រាស់ជាមួយ ឧបករណ៍ប្រភេទ Android v2.2.x ឡើង
កម្រិតពិន្ទុៈ 4.5/5
អ្នកបោះឆ្នោតៈ 790