ទោះបីជាលោកអ្នក បរិភោគអាហារ បានគ្រប់គ្រាន់ និងធ្វើការហាត់ប្រាណបានទៀងទាត់ក៏ដោយ ប៉ុន្ដែបើមិនមានពេលវេលាគេង ឬសម្រាកបានពេញលេញទេនោះ ក៏ធ្វើឱ្យសុខភាពលោកអ្នក មិនសូវល្អដែរ។ ដូច្នេះ សូមងាកមកចាប់អារម្មណ៍ជាមួយកម្មវិធី Sleep ដែលវាមានសមត្ថភាពអាចជួយបំពេលោកអ្នកឱ្យគេងលង់លក់យ៉ាងស្កប់ស្កល់ជាមួយសំឡេងឮរងំៗស្ដាប់ទៅធ្វើឱ្យភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ ព្រោះវាបានភ្ជាប់មកជាមួយសូរសំឡេងផ្សេងៗគ្នារហូតដល់ទៅ 10 ប្រភេទ ក្នុងនោះមានដូចជា សំឡេងទឹកតក់ ខ្យល់បក់ កង្កែបយំ និងចង្រិតយំជាដើម។ បន្ថែមពីនេះ លោក អ្នកក៏អាចកំណត់ពេលវេលាដើម្បីឱ្យវាបិទដំណើរការដោយស្វ័យប្រវត្តិនៅពេលដែលគេងលក់បានយ៉ាងងាយស្រួលផងដែរ៕
លក្ខណៈកម្មវិធី
ប្រភេទកម្មវិធីៈ Health & Fitness
ទំហំៈ 106 MB (.xap)
ប្រើប្រាស់ជាមួយ ទូរស័ព្ទប្រភេទ Windows Phone 7.5 និង 8
កម្រិតពិន្ទុៈ 4.5/5
អ្នកបោះឆ្នោតៈ 2050