នេះគឺជាហ្គេមបាញ់ប្រហារដ៏រន្ធត់ថ្មីមួយ ដែលអ្នកលេងត្រូវក្លាយខ្លួនជាទាហានដ៏អង់អាចមា្នក់ក្នុង ក្រុមឈ្មោះ SWAT ដែលមានភារកិច្ច ចូលទៅកម្ចាត់គូសត្រូវក្នុងសមរភូមិដ៏សែនគ្រោះថ្នាក់។ ក្នុងហ្គេមដ៏កក្រើកមួយនេះ លោកអ្នកត្រូវប្រយុទ្ធជាលក្ខណៈក្រុមតាម Online ជាមួយដៃគូ ឬមិត្តភក្ដិ ផ្សេងទៀតតាមរយៈទូរស័ព្ទដៃ ម៉ាស៊ីនកុំព្យូទ័រ និង Mac ជាដើម។ ម្យ៉ាងទៀត វាមានលក្ខណៈបែប 3D រស់រវើក គួបផ្សំជាមួយសំឡេង តន្ត្រីយ៉ាងពីរោះរណ្ដំ និងស្នូរគ្រាប់កាំភ្លើងលាន់ឮដូចរន្ទះ បានធ្វើឱ្យអ្នកដែលបានលេងហើយ គឺកាន់តែជក់ចិត្តដិតអារម្មណ៍គ្រប់ឆាកឈុតប្រយុទ្ធ ទាំងអស់។ ដូច្នេះ តើលោកបានអ្នកត្រៀមខ្លួនរួចរាល់ ហើយឬនៅ?
លក្ខណៈហ្គេម
ប្រភេទហ្គេមៈ Shooting
ទំហំៈ 42.3 MB (.ipa)
ប្រើប្រាស់ជាមួយ ឧបករណ៍ iDevice v3.1.3.x ឡើង
កម្រិតពិន្ទុៈ 4.7/5
អ្នកបោះឆ្នោតៈ 120