Resident Evil 6 គឺជាហ្គេមបែបប្រយុទ្ធបាញ់ប្រហារថ្មីមួយ ដែលនឹងនាំអារម្មណ៍ អស់លោកអ្នកចូលទៅកាន់ទីក្រុងខ្មោចមួយកន្លែងដែលពោរពេញទៅដោយពួកបិសាច និងសត្វចម្លែកដ៏កាចសាហាវជាទីបំផុត។ ដើមឡើយ ទីក្រុងមួយនេះក៏មានសភាព ដូចជាទីក្រុងធម្មតាដទៃទៀតដែរ ប៉ុន្ដែ បន្ទាប់ពីបានទទួល រងនូវវិនាសកម្មដោយ ការទំលាក់គ្រាប់បែកដែលមានសារធាតុពុលពីបណ្ដាជនទុច្ចរិតរួចមក បានធ្វើមនុស្ស ទាំងឡាយនៅក្នុងទីក្រុង បានប្រែក្លាយទៅជាខ្មោច ព្រាយ បិសាច និងសត្វម្លែក ទាំងអស់ស្ទើរគ្មានសល់។ ភារកិច្ចរបស់លោកអ្នកនៅក្នុងហ្គេមនេះ គឺត្រូវដើរតួជា ប្រធានក្រុមដឹកនាំសមាជិកក្នុងក្រុម ដើម្បីធ្វើយ៉ាងណាចូលទៅបោសសម្អាត ពួកបិសាចទាំងអស់នោះ កុំឱ្យបន្ដដើរធ្វើបាបមនុស្សម្នា ដទៃទៀត។ ដូច្នេះ តើលោកអ្នកបានត្រៀមខ្លួនរួចរាល់ ហើយឬនៅ?
លេងលើម៉ាស៊ីន : PC, X360, PS3
ប្រភេទហ្គេម : បាញ់ប្រហារ
ចេញផ្សាយដោយ : Capcom
ផលិតដោយ : Capcom
ចេញផ្សាយ : 22 មីនា 2013
លេងលើម៉ាស៊ីន : PC, X360, PS3
ប្រភេទហ្គេម : បាញ់ប្រហារ
ចេញផ្សាយដោយ : Capcom
ផលិតដោយ : Capcom
ចេញផ្សាយ : 22 មីនា 2013