តើលោកអ្នកធ្លាប់មានក្ដីស្រមៃថា នឹងក្លាយជាប៉ូលីស ស៊ើបអង្កេតមួយរូបដែរឬទេ? ប្រសិនបើមានចំណាប់អារម្មណ៍ ឥឡូវនេះ លោកអ្នកអាចចូលរួមបានជាមួយនឹងហ្គេម Criminal Case ។ ក្នុងហ្គេមថ្មីនេះ លោកអ្នកអាចចូលរួមបញ្ចេញសម្ថភាពក្នុងការស៊ើបអង្កេត ស្វែងរកវត្ថុតាងផ្សេងៗ និងធ្វើកោសលវិច្ច័យទៅលើសាកសព ឬទីកន្លែងដែលបាន កើតហេតុដើម្បីយកមករក្សាទុក និងធ្វើការវាចមុខរកឃាតករ ដែលបានប្រព្រឹត្ត។ ប៉ុន្ដែ ក្នុងសំនុំរឿងនិមួយៗគឺមានមិនងាយស្រួលក្នុងការបំបែកប៉ុន្មានទេ ព្រោះវាមានភាពស៊ាំញ៉ាំ និងស្រពេចស្រពិលណាស់ ដូច្នេះ លោកអ្នកត្រូវតែ ធ្វើយ៉ាងណា ស្វែងរកភស្ភុតាងឱ្យបាន គ្រាប់គ្រាន់ និងប្រាកដច្បាស់លាស់ ដើម្បីចាប់ខ្លួនឃាតករឱ្យខានតែបាន។ ដូច្នេះ តើរឿងក្ដីឃាតកម្ម ទាំងអស់នេះ អាចបំបែកបានឬយ៉ាងណាគឺមានតែរងចាំមើលសមត្ថភាព របស់លោកអ្នកហើយ៕
លេងលើម៉ាស៊ីន : PC, Mac
ប្រភេទហ្គេម : ល្បងប្រាជ្ញា
ចេញផ្សាយដោយ : Pretty Simple
ផលិតដោយ : Pretty Simple
ចេញផ្សាយ : 22 មីនា 2013
បញ្ជាក់ៈ អាចលេងបានសម្រាប់អ្នកដែលមានគណនី Facebook តែប៉ុណ្ណោះ។
ប្រភេទហ្គេម : ល្បងប្រាជ្ញា
ចេញផ្សាយដោយ : Pretty Simple
ផលិតដោយ : Pretty Simple
ចេញផ្សាយ : 22 មីនា 2013
បញ្ជាក់ៈ អាចលេងបានសម្រាប់អ្នកដែលមានគណនី Facebook តែប៉ុណ្ណោះ។