Home » , » សម្រស់កាន់តែស្រស់ស្អាត និងគួរឱ្យទាក់ទាញ ជាមួយ Photo Booth Pro v1.0.2

សម្រស់កាន់តែស្រស់ស្អាត និងគួរឱ្យទាក់ទាញ ជាមួយ Photo Booth Pro v1.0.2

Written on Wednesday, February 27, 2013 | 2:47 PM

តើលោអ្នកពិតជាមានក្ដីកង្វល់ជាមួយសម្រស់មិនស្អាត សាច់មិនសូវសម៉ត់ភ្លឺថ្លា កែវភ្នែកពន្លឺមិនសូវស្អាតមែនទេ? ឥឡូវនេះ បញ្ហាទាំងអស់ នោះនឹងត្រូវរលាយបាត់ ពីក្នុងចិត្តរបស់លោកអ្នកជាក់ជាមិនខាន ព្រោះកម្មវិធី Photo Booth Pro អាចជួយលោកអ្នកបាន។ ជាមួយកម្មវិធីនេះ លោកអ្នកអាច​ធ្វើការកែកុនទៅលើរូបភាពដែលបានថតរួចឱ្យ កាន់តែមានភាពស្រស់ស្អាតដូចជា អាចបន្ថែមពន្លឺដើម្បីឱ្យសាច់សម៉ត់ រលោងភ្លឺថ្លា និងអាចបន្ថែពន្លឺទៅលើកែវភ្នែកឱ្យមានភាពភ្លឺថ្លាដូចគ្រាប់ពេជ្រជាដើម។ លើសពីនេះ លោកអ្នកក៏អាចសរសេរអក្សរ និងបន្ថែមរូបភាពផ្សេងៗ ទៀតដើម្បីធ្វើឱ្យរូបភាពរបស់ លោកអ្នកមានភាពទាក់ទាញកើនឡើងទ្វេដងផងដែរ។ មិនតែប៉ុណ្ណោះ​ ក៏អាចចែករំលែក ទៅកាន់បណ្ដាញសង្គមផ្សេងៗ ទៀតតាមរយៈប្រព័ន្ធអ៊ិនធើណែតទៀតផង។

Photo Booth Pro v1.0.2
ប្រភេទកម្មវិធីៈ Photo & Video
ទំហំៈ 166 KB (.apk)
ប្រើប្រាស់ជាមួយ ឧបករណ៍ Android v4.0.3x ឡើង
កម្រិតពិន្ទុៈ 4.9/5
អ្នកបោះឆ្នោតៈ 15 

ជជែកកម្សាន្ដ