Home » , » បង្កើតវីដេអូដោយខ្លួនឯងជាមួយនឹង កម្រងរូបថតអនុស្សាវរីយ

បង្កើតវីដេអូដោយខ្លួនឯងជាមួយនឹង កម្រងរូបថតអនុស្សាវរីយ

Written on Wednesday, February 27, 2013 | 2:30 PM

តើលោកអ្នកចង់ចងក្រងរាល់ រូបថតអនុស្សាវរីយ ជាវីដេអូតាមរយៈទូរស័ព្ទដែរឬទេ? ដើម្បីបំពេញនូវតម្រូវការរបស់លោកអ្នក យើងខ្ញុំសូម ណែនាំនូវកម្មវិធីថ្មីមួយ ដែលអាចឱ្យលោកអ្នកធ្វើការបង្កើតវីដេអូបានដោយខ្លួនឯង ជាមួយនឹងរូបភាពជាច្រើន ព្រមទាំងអាចជ្រើសរើសបទចម្រៀង ណាមួយ ដែលពេញចិត្តសម្រាប់ដាក់អមក្នុង វីដេអូនោះផងដែរ។ បន្ថែមពីនេះ វាក៏មានប្រភេទ Transition ផ្សេងៗ សម្រាប់ដាក់ជា Style ប្លែកៗ គ្នារវាង ចលនាផ្លាស់ប្តូរពីរូបភាពមួយទៅកាន់រូបភាពមួយទៀត។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចចែករំលែកវីដេអូដែលបានធ្វើរួចទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ តាមរយៈបណ្ដាញសង្គមផ្សេងៗបានផងដែរ ដូចជា Facebook, Email, Twitter និងវ៉ិបសាយ Youtube ជាដើម។

FunSlides Convert photos to HD video v2.4.0
ប្រភេទកម្មវិធីៈ Photo & Video
ទំហំៈ 7.18 MB (.ipa)
ប្រើប្រាស់ជាមួយ ទូរស័ព្ទ iPhone & iPod Touch v4.2.x ឡើង
កម្រិតពិន្ទុៈ 4.4/5
អ្នកបោះឆ្នោតៈ 47

ជជែកកម្សាន្ដ