Home » » ជួយទាយមើល តើគាត់មានអាយុប៉ុន្មាន?

ជួយទាយមើល តើគាត់មានអាយុប៉ុន្មាន?

Written on Wednesday, February 27, 2013 | 3:42 PM


នាង  Irene Wan គឺជាតារាសម្តែងរបស់ហុងកុង ដ៏ល្បីល្បាញម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត មិនសាកសមនឹងអាយុកាលរបស់គាត់សោះ​ ។ នាងកើតនៅថ្ងៃទី ៣១​ ខែមករា ឆ្នាំ ១៩៦៧ គិតមកដល់ពេលនេះ គាត់គឺមានអាយុរហូតដល់ទៅ ៤៦ ឆ្នាំមកហើយ។ ប៉ុន្ដែ ប្រសិនបើប្រិយមិត្តបានឃើញគាត់ ប្រហែលជាស្មានថាគាត់មានអាយុក្រោម 25 ឆ្នាំតែប៉ុណ្ណោះ? កាលពីខែ ធ្នូឆ្នាំ ២០១២ កន្លងទៅនេះ  Irene Wan  គាត់បានចូលរូមការ​រៀបចំខ្សែ​ភាគ​យន្តថ្មីមួយ ជាមួយនឹង មិត្តរួមការងារដូចជា Jia Jingwen Yan Ni, Wu Xiubo Xuebing, Qi Wei, Jiang Wu, Zhou T Chang, Sun Feifei ហើយបានស្លៀកពាក់រ៉ូបដែលគាត់បានច្នៃដោយផ្ទាល់ ប៉ុន្តែរ៉ូបមួយឈុតនេះពិតជាសិចស៊ីណាស់ រហូតដល់មានអ្នករិះគន់ជាច្រើន ដោយសារការបញ្ចេញសុដន់របស់គាត់, មានផលិតផលរក្សាសម្រស់ជាច្រើន បានទំនាក់ទំនងគាត់ធ្វើការផ្សាយពាណិជ្ជកម្មផងដែរ៕ តើប្រិយមិត្តទាំងអស់ចង់ទទួលបានសម្រស់ដូចគាត់ទេ?
ដកស្រង់ពី Khmer-note

ជជែកកម្សាន្ដ