ស្លាប់! មនុស្សមួយចំនួនគ្រាន់តែឮពាក្យថានេះ គឺមានអារម្មណ៍មួយថាតក់ស្លុត ព្រឺក្បាល និងភ័យខ្លាចជាទីបំផុត។ ប៉ុន្ដែ តើអ្នកធ្លាប់ដែលគិតទេថា ប្រសិនបើឆាកជីវិតរបស់អ្នកត្រូវបញ្ចប់ពីពិភពលោកនេះទៅ តើមនុស្សនៅជុំវិញខ្លួនអ្នកនឹងទទួលបានអ្វីខ្លះ? ហើយពពួកគេនឹងចងចាំរូបអ្នកដល់កម្រិតណា? តើអ្វីដែលជាបំណងប្រាថ្នារបស់អ្នកបានសម្រេចហើយ ឬនៅ? ប្រាកដណាស់ គ្រាន់តែនិយាយដល់ចំណុចនេះ អ្នកនឹងមានអារម្មណ៍ថាលែងចង់ស្លាប់ហើយ ព្រោះពេលខ្លះអ្វីៗដែលអ្នកចង់បានគឺមិនទាន់បានដូចបំណងនៅឡើយ។ តួយ៉ាង ស្ថាបនិកក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនដ៏ល្បីនៅលើពិភពលោក លោក Steve Jobs បានលើកយកការស្លាប់នេះមកធ្វើជាទស្សនៈ ផ្ទាល់ខ្លួន រហូតបានសម្រេចសេចក្តីប្រាថ្នានៅថ្ងៃអនាគតដ៏ធំបានយ៉ាងជោគជ័យ។
តើអ្វីជាទស្សនៈរបស់លោក Steve Jobsលើសេចក្តីស្លាប់?
កំពូលអ្នកបច្ចេកវិទ្យាខាងវិស័យអេឡិចត្រូនិកដ៏ល្បីល្បាញ ដែលពិភពលោកមិនអាចបំភ្លេចរូបនេះ បានបង្ហាញពីទស្សនៈមួយរបស់ខ្លួនថា «ខ្ញុំបានចំណាយរយៈពេលពាក់កណ្ដាលជីវិតរបស់ខ្ញុំដោយតែងតែឈរនៅមុខកញ្ចាក់ រួចហើយសួរទៅកាន់ខ្លួនឯងថា ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំ តើខ្ញុំនឹងធ្វើអ្វីសម្រាប់ថ្ងៃនេះ? ហើយខ្ញុំនឹងក្លាយជាអ្វីនៅក្នុងថ្ងៃនេះ? »។ ក្នុងន័យនេះ ពោលគឺលោក Steve Jobs បានខិតខំបំពេញការងារយ៉ាងខ្ជាប់ខ្ជួន ដោយមិនទុកឲ្យពេលវេលាទំនេរឥតប្រយោជន៍ឡើយ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់រូបលោក និងសម្រាប់ជាប្រយោជន៍នៃពិភពលោកទាំងមូល។ លោកបានបន្ថែមទៀតថា « ជាការពិតណាស់ នៅលើលោកនេះគ្មាននរណាមួយចង់ស្លាប់នោះទេសូម្បីតែអ្នកចង់ទៅថានសួរន៍ក៍មិនចង់ស្លាប់ដែរ។ ប៉ុន្ដែ ការស្លាប់គឺជារឿងដែលមនុស្សគ្រប់រូបនឹងត្រូវជួបប្រទះ ហើយក៏គ្មាននរណាមួយអាចគេចវេសវាបាននោះទេ។ យើងគប្បីចេះប្រើប្រាស់សេចក្ដីស្លាប់នេះ ដើម្បីបង្កើតនូវអ្វីដែលថ្មីសម្រាប់ជីវិតរបស់ខ្លួន »។
លើសពីនេះ លោកបានបន្ថែមទៀតថា ពេលវេលានៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗគឺមានកំណត់ ដូច្នេះ សូមកុំខ្ជះខ្ជាយពេលវេលា រស់នៅក្រោមក្ដីស្រមៃរបស់អ្នកដ៏ទៃ។ ហើយកុំឲ្យគំនិតដ៏សាំញ៉ាំរបស់អ្នកដ៏ទៃ មានឥទ្ធិពលគ្របដណ្ដប់លើគំនិតរបស់ខ្លួនយើងឲ្យសោះ។ ពិសេសជាងនេះទៀត គឺត្រូវមានភាពក្លាហាន ធ្វើអ្វីទៅតាមចិត្ត និងអព្ភន្តញ្ញាណ ដែលអ្នកគិតថាវាត្រឹមត្រូវ។
ទទឹមនឹងនេះដែរ ស្ថាបនិកដែលមិនបានបញ្ចប់ថ្នាក់កម្រិតឧត្តមសិក្សារូបនេះ ក៏បានបន្ថែមទៀតថា «ដើម្បីសម្រេចបាននូវគោលដៅ ឬបំណងប្រាថ្នានៅថ្ងៃអនាគតរបស់អ្នក អ្វីដែលអ្នកត្រូវធ្វើគឺស្រឡាញ់ពេញចិត្តរាល់អ្វីដែលខ្លួនបានធ្វើ ហើយបន្តធ្វើវាជានិច្ច។ ប្រសិនបើអ្នកមិនទាន់បានយល់ច្បាស់ ឬមិនចូលចិត្តនឹងធ្វើវានោះទេ សូមកុំធ្វើចំណាយពេលធ្វើអី ប៉ុន្ដែ ត្រូវតែរៀនមើលពីវាបន្ថែមទៀត។ ម្យ៉ាងទៀត ត្រូវមានភាពជឿជាក់ថា អ្វីដែលអ្នកកំពុងធ្វើ វាគឺជាការងារដ៏សំខាន់ សម្រាប់ជីវិត ហើយត្រូវចេះស្រឡាញ់ការងារនោះ ដូចដែលអ្នកស្រឡាញ់មនុស្សជាទីស្រឡាញ់ ឬក្រុមគ្រួសាររបស់អ្នកអញ្ចឹងដែរ។ »
ការយល់ដឹងពីដំណើរច្បាស់លាស់ និងត្រឹមត្រូវទៅវដ្ដធម្មជាតិនៃការស្លាប់នេះ អាចធ្វើឲ្យមនុស្សគ្រប់រូប រស់នៅប្រកបដោយគ្មានការភ័យខ្លាច មានកម្លាំងចិត្ត ភាពជ្រះស្រលះ មានគោលបំណង និង សេក្ដីអំណរ។ តាមព្រះពុទ្ធសាសនាបានបកស្រាយថា ពិភពលោកនេះ ប្រៀបបានទៅនឹងលំហរក្នុងវដ្ដជីវិតរបស់បុគ្គលម្នាក់ៗ ហើយវានឹងធ្វើដំណើរចុះឡើងដោយគ្មានទីបញ្ចប់ ពោលគឺ រាល់ជីវិតមនុស្សម្នាៗរមែងតែងតែកើត ចាស់ ឈឺស្លាប់ជារឿងធម្មតា និងគ្មាននរណាមួយអាចជៀសរួចនោះឡើយ។ លើសពីនេះ ការស្លាប់ក៏ជាផ្នែកមួយនៃជីវិតរបស់មនុស្ស ដើម្បីជួយឲ្យមានការផ្លាស់ប្តូរ និងបង្កើតនូវអ្វីដែលថ្មី។
សរុបមក យើងម្នាក់ៗមិនគួរមានការភ័យខ្លាចនឹងសេចក្ដីស្លាប់នោះទេ ប៉ុន្ដែ យើងត្រូវតែគិតពីវា និងប្រើប្រាស់វា ដើម្បីជាអនុភាពមួយក្នុងការសម្រេចគោលបំណង ឬបញ្ហាអ្វីមួយនៅក្នុងជីវិត ដោយការសួរខ្លួនឯងថា «ប្រសិនបើថ្ងៃស្អែកជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំស្លាប់ តើខ្ញុំនឹងធ្វើអ្វីខ្លះនៅក្នុងថ្ងៃនេះ? » ៕