Home » , » បាយបិណ្ឌ​រ​បស់អ្នក​សម្រាប់​ប្រែត​ក្រោមដី ឬប្រែត​លើដី?​

បាយបិណ្ឌ​រ​បស់អ្នក​សម្រាប់​ប្រែត​ក្រោមដី ឬប្រែត​លើដី?​

Written on Friday, September 19, 2014 | 9:55 AM

នៅ​ព្រលឹម​​​ម៉ោង​​៤ព្រឹក ប្រជាពល​រដ្ឋ​តែង​តែ​នាំ​គ្នា​ដើរ​​ទៅវត្ដ​​អារ៉ាម​​នានា​​នៅក្នុង​​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួន ជាមួយ​​នឹងនំចំណី​​ដែល​ធ្វើរួច​​ជាស្រេច​​ដាក់ក្នុង​ចាន ឬ​ស្បោង​ដើម្បី​​ទៅវត្ដ។ ការ​បោះ​បាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែល បាន​ចែកឋាន​ទៅ​បរលោក។

ការ​បោះ​បាយ​បិណ្ឌ (ការ​បោះ​ដុំ​បាយ) ជា​សកម្មភាព​មួយ​ដែល​មិន​​ទាន់​មាន​ឯកភាព​​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅ​ឡើយ​ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​​ការ​បោះ​បិណ្ឌ​​​ជា​កិច្ច​​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ និង​រិះគន់​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជា​ដើម។ អ្នក​ដែល​​ជឿ​ថា​ បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​ បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (ហេតុ​នេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយ​បិណ្ឌ​ទេ​ តែ​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។

ទន្ទឹមនឹងនេះ ដែរពួកគេបានធ្វើការអធិដ្ឋាន ទៅដល់សាច់ញាត្តិដែលស្លាប់​និងបោះបាយបិណ្ឌ​នៅជុំវិញ​ព្រះវិហារ។ ជាពិសេសពួកគេជឿថាវិញាណទាំង ឡាយណាដែលគ្មានសាច់​ញាត្តិត្រូវ​បានគេដោះ​លែងពី​ឋាននរក​ឲ្យមកកាន់វត្តអារាមដើម្បីទទួល​អាហារពីសាច់ញាត្​តិរបស់ពួក​គេនៅពេល យប់។ វិញាណ​ពួកគេ​ត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ។ វិញាណ​អ្នកទាំង​នោះគឺមានទំរង់ធំហើយខ្ពស់​ដែល​ពួកគេ អាចបោះជំហាននៅលើប្រាសាទបាន។ ទោះជា​យ៉ាងណា​ពួកគេមិន​ហានធ្វើ​ដូច្នេះទេ​ដោយខ្លា​ចថា​ពួកគេ​បានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។ ពួកគេ​​បាន​ត្រឹមតែឈរយំហើយសុំអាហារ។ វិញាណទាំងនោះ​នឹងទៅ​គ្រប់៧វត្ត​ដើម្បីរកមើល​សាច់​ញាត្តិ​និងទទួលអាហារពីពួកគេ។ ប្រសិនបើវិញាណ​ទាំងនោះមិន​ឃើញសាច់​ញាត្តិរបស់​ពួកគេ​មក​វត្តទេ​នោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ។ នេះហើយជា មូលហេតុ​ដែលសាច់​ញាត្តិ​គួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើនឫក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។

ទោះយ៉ាងណា ការបោះបាយបិណ្ឌ ត្រូវបានប្រជាជន​មួយចំនួន​បានលើក​មតិផ្សេង​គ្នា​ក្នុងបញ្ហា​នេះ។ ដោយពួកគេមួយចំនួន បានលើកឡើងថា វាជាការខ្ជះខ្ជាយក្នុងការយកចំណីទៅបោះចោល និងធ្វើឲ្យខូចបរិស្ថានក្នុងវត្តអារ៉ាមជាដើម។ ម្យ៉ាងទៀត ទង្វើនេះ ក៏មិនបានចែងនៅក្នុងគម្ពី ឬក្បួន​ច្បាប់ក្នុងពុទ្ធសាស្ត្រនានោះឡើយ។ ពួកគេគួរតែ ធ្វើទានចែករំលែកនំចំណីទាំងអស់នោះទៅឲ្យ​អ្នកទីទាល់ក្រ អ្នកសុំទានតាមផ្លូវ និងមនុស្សចាស់ជរាជាវិញប្រសើរជាង ព្រោះពួកគាត់សព្វថ្ងៃ​រស់នៅក្នុងជីវភាពក្រលំបាកខ្លាំងណាស់ មិនខុសទៅហ្នឹងប្រែតដែលពួកគេកំពុងធ្វើឲ្យ​ដោយ​អរូបិយនោះទេ។ ដូច្នេះ មុននឹងអ្នកធ្វើការបោះបាយបិណ្ឌ អ្នកគួរតែគិតក្នុងចិត្តថា អ្នកគួរតែបោះឲ្យប្រែតដែលអ្នកមើលមិនឃើញ ឬបោះឲ្យប្រែតដែលអ្នកមើល ឃើញ ឬហៅថាប្រែតលើដី។

ជជែកកម្សាន្ដ