មានមនុស្សជាច្រើនបានលើកឡើងថា ការធ្វើអាជីវកម្មគឺប្រឈមមុខនឹងហានិភ័យខ្ពស់ណាស់។ ប៉ុន្ដែ លោក Robert Kiyosaki បានលើកឡើងថា " ហានិភ័យក្នុងអាជីវកម្មនឹងមិនមែនឡើយប្រសិនបើយើងដឹងច្បាស់ពីវិធីសាស្ត្រក្នុងការធ្វើវា "។ ពោលគឺ ហានិភ័យវាមានសម្រាប់តែអ្នកដែលមិនបានសិក្សាច្បាស់លាស់ពីអាជីវកម្មតែប៉ុណ្ណោះ។ ហេតុនេះ ដើម្បីឲ្យការប្រកបអាជីវកម្មរបស់អ្នកប្រតិបត្តិទៅដោយរលូន យើងសូមពាំនាំយកនូវសៀវភៅ១២ក្បាលដើម្បីផ្ដល់ជាជំនួយគំនិត និងបំផុសគំនិតក្នុងការធ្វើអាជីវកម្មរបស់អ្នក នោះគឺសៀភៅទស្សនាវដ្ដី ពាណិជ្ជកម្ម កម្ពុជា។