ក្រោយពីក្រុមហ៊ុន Apple បានចេញលក់ទូរស័ព្ទ
iPhone 5S & 5C នៅលើទីផ្សារកាលពីខែមុនរួចមក ឥឡូវនេះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវទូរស័ព្ទ Smartphone
របស់ខ្លួនដែលមានរាងកោងប្លែកខុសពីទូរស័ព្ទដទៃទៀត
នោះគឺទូរស័ព្ទ Samsung Galaxy Round ។ ទូរស័ព្ទម៉ូដែលនេះ
គឺទើបតែមានដាក់លក់នៅលើទីផ្សារក្នុងប្រទេសកូរ៉េអំឡុងពេលថ្មីៗនេះប៉ុណ្ណោះ ដែលមានតម្លៃ
១,០៩លានវ៉ុន (១០១៣ដុល្លារអាមេរិក)។ បើតាមអ្នកវិភាគ
បានឲ្យដឹងថា ទូរស័ព្ទម៉ូដែលថ្មីនេះ គឺបានបំពាក់អេក្រង់ប្រភេទ OLED panel ទំហំ ៥,៧អ៊ីង ជាមួយនឹង
CPU ប្រភេទ quad-core ២,៣ GHz និងមាន RAM ទំហំ ៣ GB ព្រមទាំងកាមេរ៉ាទំហំ១៣ មេហ្គាភិចសែលផងដែរ៕