ការថតរូប និងវីដេអូអាពាហ៍ពិពាហ៍មុនថ្ងៃរៀបការ ឬហៅថា Pre-wedding នេះ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីគូស្នេហ៍សម័យនេះនៅទូទាំងពិភពលោក តួយ៉ាងនៅកម្ពុជាយើងក៏បាននឹងកំពុងមានការពេញនិយមផងដែរ។ ការថតនេះ បានកាន់តែធ្វើឱ្យចំណងស្នេហ៍រវាង អ្នកនឹងមនុស្សជាទីស្រឡាញ់កាន់មានភាពស្អិតរមួត និងរំឮកពីអនុស្សាវរីយ៍កាលពីការចាប់ផ្ដើមពន្លកស្នេហ៍គ្រាលើកដំបូងជាដើម។ លើសពីនេះទៀត ការជ្រើសរើសស្ទាយ៍ ក្នុងពេល ថតរូប ត្រៀមសម្រាប់មុនពេលរៀបអាពាហ៍ពិពាហ៍ ពិតជាត្រូវតែមានភាព ច្នៃប្រឌិត និង ធ្វើឡើងនូវអ្វីដែលប្លែកៗ ព្រមទាំង ស្រស់ស្អាតថែមទៀតផង។ អ្នកដែលមានធនធានច្រើន បានចំណាយ ទៅលើការថតរូបទាំងនោះ នៅលើទឹកដីប្រទេសដទៃ តែសំរាប់អ្នកដែលមានពេលវេលាតិច និង ធនធានបង្គួរក៏អាច ថតបាននូវរូបថត ស្រស់ស្អាតមិនចាញ់នៅក្រៅស្រុកនោះឡើយ។
Home »
ព័ត៌មាននៃកម្សាន្ដ
,
សង្គម
» ការថតរូប និងវីដេអូមុនរៀបការ (Pre-wedding) កំពុងតែពេញនិយម សម្រាប់គូស្នេហ៍សម័យថ្មី