Home » » យុវតីខ្មែរមួយរូប ត្រូវគេបង្ហោះរូប អាក្រាតកាយ នៅក្នុង Facebook

យុវតីខ្មែរមួយរូប ត្រូវគេបង្ហោះរូប អាក្រាតកាយ នៅក្នុង Facebook

Written on Wednesday, May 8, 2013 | 2:16 PM

Happy Caboida ៖ ដោយសារតែ​មាន​កំហឹង​នឹង​សង្សារ​ក្បត់ចិត្ត​ទៅ​មាន​គូស្នេហ៍​ថ្មី​នោះ បុរស​ម្នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ ដឹង​ត្រឹមតែ​មាន​ឈ្មោះ​ក្នុង​Facebook ថា Boy Komsot បាន​បង្ហោះ​នូវ​រូបភាព​អាក្រាតកាយ​របស់​នារី​ជា​សង្សារ ជាច្រើន​ប៉ុស្ត៍​ចូលទៅក្នុង​Group ល្បីៗ​ជាច្រើន​ក្នុង​Facebook ដែល​ធ្វើឲ្យ​មាន​ការរិះគន់ និង​ជជែក​សួរ​ដេញដោល​ពី​សំណាក់​មនុស្ស​ជាច្រើន​។​ ​នៅក្នុង​រូបភាព​ដែល​Boy Komsot បាន​បង្ហោះ​នោះ គេ​សង្កេតឃើញថា​Boy Komsot បាន​និយាយ​ផ្លែផ្កា លាយឡំ​ជាមួយ​នឹង​កំហឹង​ដែល​ផុសចេញ​ពី​ចិត្ត​ចំពោះ​អំពើ​ផិតក្បត់​របស់​នារី​ម្នាក់​នោះ ថា «​មក​ពី​នាង​ជា​ក្បត់​ខ្ញុំ​មុន​ទេ​ណា៎​!! ព្រឹក​មិញ​យើង​ទើបតែ​រួមភេទ​ជាមួយ​គ្នា​នៅ​ផ្ទះសំណាក់​សម្បត្តិ​លាភ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​គេង​លើ​ទ្រូង​របស់ខ្ញុំ​ប្រកប​ដោយ​ភាព​ផ្អែម​ល្ហែម តែ​ហេតុ​អ្វី​បាន ជា​នៅ​មុខ​សង្សារ​របស់​នាង នាង​ឆ្លើយថា មិន​ដែល​ស្គាល់​ខ្ញុំ​ទៅ​វិញ​»? នាង​ក្បត់​ខ្ញុំ​មុន​ទេ​»​។​ តែ​អ្វី​ដែល​រឹតតែ​ភ្ញាក់ផ្អើល ចំពោះ​ស្នេហា​ទុំ​មុន​ស្រគាល​នេះ គឺ​Boy Komsot បាន​ព្រលយ​ពាក្យ​ថា «​នាង​បាន​ឆ្លង​ជម្ងឺ​អេដស៍​ពី​ខ្ញុំ​ហើយ ព្រោះ​ពេលនោះ ខ្ញុំ​មិន​បាន​ពាក់​ស្រោមអនាម័យ​អ្វី​ទាំងអស់ ហើយ​នាង​ក៏​បាន​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ដែរ​»​។​
រូបថតដោយ Happy Cambodia

ជជែកកម្សាន្ដ