Camnews ៖ រថយន្ដឡង់គ្រីស័រ ១គ្រឿង បើកបរដោយបុរសម្នាក់ និងរួមដំណើរ ម្នាក់ផ្សេងទៀត
កាលពីវេលា ម៉ោង ៣ និង ២០នាទីរសៀលថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០១៣ នេះ បានបុករះម៉ូតូ
ជិត ១០គ្រឿង បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង ក្នុងនោះ មានម៉ូតូរ៉ឺម៉កលក់ប្រហិត ១គ្រឿង
ផងដែរ ព្រមទាំងបណ្ដាលឱ្យម្ចាស់ម៉ូតូលក់ប្រហិត ស្ដ្រីជនជាតិវៀតណាម ស្លាប់ភ្លាមៗនៅ កន្លែង
កើតហេតុ ។យោងតាមសេចក្ដីរាយការណ៍ ពីសាក្សី ដែលឈរមើល គ្រោះថ្នាក់ចរាចរនេះបានឱ្យ ដឹងថា មុនពេលកើតហេតុរថយន្ដឡង់គ្រី ស័រ ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2L-2795 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវ ១៣៨ ក្នុងសង្កាត់ផ្សារ ដេប៉ូទី២ ខណ្ឌទួលគោក បើកបរ ដោយបុរស ម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ លុះពេលធ្វើដំណើរមកដល់មុខពហុព្យាបាលឯកជន យីហោ គឹមសុង និងទល់មុខក្លឹបស្នូកឃ័រស្រាប់តែរថយន្ដជ្រុលទៅបុកម៉ូតូដែលកំពុងចតនៅមុខក្លឹប បណ្ដាលឱ្យខូច ខាតទាំងស្រុង ។សាក្សីនៅកន្លែងកើត ហេតុបានបន្ដ ទៀតថា ពេលនោះរថយន្ដ បាន បង្កើនល្បឿន ជ្រុលទៅបុកម៉ូតូរ៉ឺម៉កដឹកប្រហិត ១គ្រឿង ដែលនៅពីមុខ ហើយបន្ដទៅបុក ដើមឈើ ១ដើម នៅក្បែរនោះផងដែរ។ គ្រោះថ្នាក់ចរាចរនេះ បានសម្លាប់ស្ដ្រីជនជាតិវៀតណាម ម្នាក់ ជាអ្នកលក់ប្រហិតមានឈ្មោះ វិន ធីង៉ុក ។