នៅក្នុងក្នុងអាណាចក្រមួយដ៏សែនស្ងប់ស្ងាត់ ដែលមានប្រជាជនរស់នៅយ៉ាងសុខដុម ក្រោមការ គ្រប់គ្រងរបស់ស្ដេចមួយអង្គ។ ទ្រង់មានព្រះ រាជបុត្រីមួយព្រះអង្គ ដែលបានរូបឆោម លោមពណ៌ ស្រសស្អាតគ្មាននារីណាប្រដូចបានឡើយ។ នាថ្ងៃមួយ នៅក្នុងអាណាចក្រនោះ ក៏បានកើតមាន ហេតុការណ៍ចម្លែកមួយកើតឡើង ដោយមានសត្វចម្លែកជាច្រើនបានចូលរាតត្បាតក្នុងនគរ បានធ្វើ ឱ្យព្រះរាជវាំងទាំងមូលត្រូវវិនាស អន្តរាយ និងបានសម្លាប់ប្រជាជនស្ទើរគ្មានសល់ ហើយពួកសត្វ កំណាចទាំងអស់នោះក៏បានចាប់ខ្លួនព្រះនាងម្ចាស់ចូលទៅក្នុងព្រះជ្រៅមួយដែលជាទី ជម្រករបស់ ពួកវា។ ពេលនេះ វាគឺជាភារៈកិច្ចរបស់លោកអ្នកចូលទៅជួយព្រះនាងម្ចាស់ពីកណ្ដាប់ដៃពួកបិសាច ទាំងនោះ ហើយត្រូវធ្វើយ៉ាងណា ក៏សាងព្រះរាជវាំងឱ្យមានភាពស្រស់ត្រកាលដូចកាលពីមុនវិញ។ ដូច្នេះ តើព្រះនាងម្ចាស់ និងអាណាចក្រមួយនេះនឹងទៅជាយ៉ាងណា គឺមានតែចាំមើលស្នាដៃរបស់ លោកអ្នកហើយ៕
លេងលើម៉ាស៊ីន : PC, Mac
ប្រភេទហ្គេម : ផ្សងព្រេង
ចេញផ្សាយដោយ : Proficient City Limited
ផលិតដោយ : Proficient City Limited
បញ្ជាក់ៈ អាចលេងបានសម្រាប់អ្នកដែលមានគណនី Facebook តែប៉ុណ្ណោះ។
លេងលើម៉ាស៊ីន : PC, Mac
ប្រភេទហ្គេម : ផ្សងព្រេង
ចេញផ្សាយដោយ : Proficient City Limited
ផលិតដោយ : Proficient City Limited
បញ្ជាក់ៈ អាចលេងបានសម្រាប់អ្នកដែលមានគណនី Facebook តែប៉ុណ្ណោះ។