បន្ទាប់ពីមានពាក្យចចាមអារ៉ាម រសឹបរសៀបលេចចេញនូវទូរស័ព្ទ Samsung Galaxy S4 កាលពីពេលថ្មីៗកន្លងទៅនេះ ឥឡូវ វាបានបង្ហាញរូបរាងពិតជាស្ថាបពរហើយ ដែលឋិតក្នុង រូបរាងដ៏ល្អឥតខ្ចោះ ផ្សំជាមួយមុខងារដ៏សម្បូរបែបបើធៀបទៅនឹងទូរស័ព្ទ Smartphone មួយចំនួនទៀតក្នុងសម័យបច្ចេកវិជ្ជានាពេលបច្ចុប្បន្ន។ ទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ម៉ូដែលថ្មីនេះ គេអាចនិយាយបានថាវាគឺថាសំណប់ចិត្តសម្រាប់មនុស្សគ្រប់រូប ដែលនិយមចូលចិ ត្តប្រើប្រាស់ទូរស័ព្ទសេរីទំនើបៗ ហើយមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ ដោយវាត្រូវបានរចនា ឡើង ជាមួយផ្ទៃអេក្រង់ភ្លឺរលើបរលោង ថ្លាដូចកញ្ចក់ រួមជាមួយពន្លឺពណ៌ធម្មជាតិទំហំ 5 អ៊ីង ពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា បើមិនបានចុចប៉ះ គឺនៅមិនសុខតែម្ដង។ ម្យ៉ាងទៀត វាត្រូវបានដំណើរការលើប្រព័ន្ធប្រតិបតិ្តការចុងក្រោយបង្អស់របស់ Android v4.2.2 (Jelly Bean) រួមជាមួយ CPU ប្រភេទ Quad-Core ល្បឿន 1.9 GHz និង ទំហំ RAM រហូតដល់ 2G បានធ្វើឱ្យសមត្ថភាពប្រើប្រាស់របស់វាគឺកាន់តែប្រសើរ និងរលួនជាង ទូរស័ព្ទម៉ូដែលមុនៗ។ ចំពោះការផ្ដិតយករូបភាពវិញ គឺកាន់តែពិសេសថែមទៀត ព្រោះវាបានភ្ជាប់មកជាមួយ កាមេរ៉ាទំហំធំរហូតដល់ 13 មេហ្គាភិចសែល ដែលអាចឱ្យលោកអ្នកថតរូបភាព និងវីដេអូបា នកាន់តែច្បាស់ជាងមុនទ្វេដង។ បន្ថែមពីនេះ វាបានបង្កប់ជាមួយមុខងារពិសេសមួយដែលអនុញ្ញាតឱ្យលោកអ្នកថតរូបភាព និងវីដេអូជាមួយកាមេរ៉ាទាំង 2 (មុខ និងក្រោយ) របស់វាបានក្នុងពេលតែមួយផងដែរ។ លើសពីនេះទៀត វាក៏បានបន្ថែមនូវមុខងារផ្សេងៗទៀត ដែលទូរស័ព្ទម៉ូដែលមុនៗ មួយចំនួនមិនធ្លាប់មាន ដូចជា Samsung S Health, Samsung Release Date និង Price and UK Networks ជាដើម...។ល៕
លក្ខណសម្បត្តិសំខាន់ៗ៖
ប្រព័ន្ធប្រតិបត្តិការៈ Android v4.2.2 (Jelly Bean)
ប្រព័ន្ធៈ 2G (GSM 850 / 900 / 1800 / 1900)
3G (HSDPA 850 / 900 / 1900 / 2100)
4G (LTE)
Wi-Fi (Wi-Fi 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, Wi-Fi hotspot)
ប្រភេទអេក្រង់ៈ Super AMOLED capacitive touchscreen, 16M colors
ទំហំអេក្រង់ៈ 5 អ៊ីង (1080 x 1920 ភិចសែល)
SIM Card: Micro-SIM
CPU : Quad-core 1.9 GHz Krait 300
RAM : 2 GB
Memory ខាងក្នុងៈ 16/32/64 GB
Memory ខាងក្រៅៈ ប្រភេទ MicroSD អាចបន្ថែមបានដល់ 64 GB
ទំហំៈ 136.6 x 69.8 x 7.9 មីល្លីម៉ែត្រ
ទម្ងន់ៈ 130 ក្រាម
កាមេរ៉ាក្រោយៈ 13 មេហ្គាភិសែល LED Flash, Auto-focus 4128 x 3096 ភិចសែល
ថតវីដេអូៈ ទំហំ Full HD 1080p@30fps
កាមេរ៉ាមុខៈ 2 មហ្គាភិសែល
ឧបករណ៍វាស់ស្ទង់ៈ Accelerometer, gyro, proximity, compass, barometer, temperature, humidity, gesture
ប្រភេទថ្មៈ Li-Ion 2600 mAh