យុវជនដែលលេបថ្នាំព្រោះស្នេហាត្រូវបានសង្គ្រោះរួចផុតពីក្ដីស្លាប់ហើយ បន្ទាប់ត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។ ដំណឹងនេះ ត្រូវបានឲ្យដឹងរបស់យុវជននោះផ្ទាល់ដោយបានសរសេរនៅលើទំព័រហ្វេសប៊ុកខ្លួនឈ្មោះ Roth Tha Love U ថា " ខ្ញុំបានផុតពីសេចក្តីស្លាប់ហើយ " ជាមួយនឹងរូបថតដែលកំពុងស្ថិតក្នុងស្ថានភាពជួយសង្គ្រោះនៅមន្ទីពេទ្យ។ វីដូអេប្រមាណជាជាង៦នាទី ដែលយុវជនម្នាក់បានលេបថ្នាំសម្លាប់ខ្លួនព្រោះតែសង្សារមិនព្រមដូរស៊ីមទូរស័ព្ទដែលបានបង្ហោះចូលទៅក្នុងគេហទំព័រហ្វេសប៊ុកកាលពីអំឡុងពេលថ្មីនេះ ត្រូវបានចែកចាយយ៉ាងច្រើនពីអ្នកលេងហ្វេសប៊ុក។ មូលហេតុរហូតដល់ថ្នាក់គិតខ្លីប្រល័យសង្ខាខ្លួនឯងនេះ ព្រោះតែយុវជនម្នាក់នោះតូចចិត្តនឹងសង្សារបស់ខ្លួនមិនព្រមប្តូរស៊ីទូរស័ព្ទ។ តើប្រិយមិត្តគិតយ៉ាងណាចំពោះទង្វើរបស់យុវជនម្នាក់នេះ?
Post by Roth Tha Love U.

