យោងតាមការវិភាគថ្មីមួយ នៃទិន្នន័យផ្កាយរណបបានបង្ហាញថា ការបាត់អាកាសចរណ៍ ម៉ាឡេស៊ីហោះហើរ លេខ MH370 បានធ្លាក់ក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង នេះបើតាមការថ្លែងឲ្យដឹងពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ កាលពីថ្ងៃចន្ទម្សិលមិញនេះ។ លោក ណាជីប បានចេញផ្សាយព័ត៌មានដ៏ក្រៀមក្រំសម្រាប់ពិភពលោកមួយនេះ នៅឯសន្និសីទសារព័ត៌មានមួយយ៉ាងបន្ទាន់បំផុត ក្នុងការកោះប្រជុំ នៅទីក្រុងគូឡាឡាំពួរ រដ្ឋធានីនៃប្រទេសម៉ាឡេស៊ី។ នាយករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា ក្រុមស៊ើបអង្កេតឧបទ្ទវហេតុនេះ នៃចក្រភពអង់គ្លេស និង Inmarsat ដែលជាក្រុមហ៊ុនអង់គ្លេសបាន ផ្តល់ទិន្នន័យផ្កាយរណប នេះ ហើយបានធ្វើសេចក្តីសន្និដ្ឋាន ថា« យន្ដហោះMH370 បានបាត់ព័ត៌មានហោះហើរ តាមច្រករបៀងភាគខាងត្បូងប្រទេសនេះ " និងទីតាំងចុងក្រោយរបស់ខ្លួន គឺនៅក្នុងពាក់កណ្តាលនៃ មហាសមុទ្រឥណ្ឌាខាងលិច នៃក្រុង Perth ប្រទេសអូស្ត្រាលី។ ក្នុងសារអត្ថបទមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានផ្ញើទៅក្រុមគ្រួសារអ្នករបស់អ្នកដំណើរនៅក្នុងយន្ដហោះនោះ មុនពេល លោកណាជីបបានប្រកាសព័ត៌មាននេះ បាននិយាយថា " MH370 ត្រូវបាន បាត់បង់ និងគ្មានអ្នកដែល បានរួចរស់ជីវិត ’’ ។
 |
រូបថតពី xinhuanet |
 |
រូបថតឯកសារ |
 |
រូបថតឯកសារ |
ប្រភពពីគេហទំព័រ Xinhuanet