Home » » វិធីរក្សាទុកឯកសាឲ្យមានសុវត្ថភាពជាមួយ Windows 7

វិធីរក្សាទុកឯកសាឲ្យមានសុវត្ថភាពជាមួយ Windows 7

Written on Saturday, May 11, 2013 | 10:35 AM

ដើម្បីធានាបានថាឯកសារ ដែលលោកអ្នកបើប្រាស់ ក៏ដូចជាប្រព័ន្ធប្រតិបត្តការ​ដែលកុំពុងប្រើ​រាល់​ថ្ងៃ មាន​សុវត្ថ ភាពនឹងមិនខូចនោះ លោកអ្នកគួរតែធ្វើការរក្សាទុកនៅលើកន្លែងណាមួយ ដាច់ចេញ​ពីកុំព្យូទ័រដែលកំពុងប្រើ ហើយការ Backup វិញគឺលោកអ្នកមិនចាំបាច់ប្រើប្រាស់កម្មវិធីអ្វីនោះទេ ជា​មួយ​ប្រព័ន្ធប្រតិបត្តការ Windows 7 វាបានបំពាក់មករួចជាស្រាច់ ដូចជាការ Backup ឯកសារ, Backup Drive និង Backup Registry ជាដើម។​ ហើយខាងក្រោមនេះ ក្រុមការងារ ទស្សនាវដី ទូរស័ព្ទសូម​លើក​យក​ការ Backup ឯកសារ, Backup Registry និង Restore បកបង្ហាញដូចខាងក្រោម។
របៀបអនុវត្តន៍
១. របៀប​ Backup ឯកសារ User ជាមួយ Windows 7
ដំបូងសូមចុច Start -> Search Programs & File បន្ទាប់មកវាយ Backup & Restore -> Enter នឹងបង្ហាញផ្ទាំងថ្មីមួយរួចចុច Set up Backup បន្ទាប់មកជ្រើសរើសទីតាំងដែលត្រូវ Backup -> Next -> Next -> Save Settings and run backup រួចរងចាំដល់ដំណើរការចប់ជាការស្រេច។

2. របៀប​ Restore ឯកសារ User ជាមួយ Windows 7
ដំបូងសូមចុច Start -> Search Programs & File បន្ទាប់មកវាយ Backup & Restore -> Enter នឹងបង្ហាញ​ផ្ទាំង​ថ្មីមួយរួចចុច Select another backup to restore files from បន្ទាប់មកជ្រើសរើស Backup file -> Next -> Select all files from this backup -> Next -> Restor -> Finish ជាការស្រេច។

3. របៀប​ Backup Registry ដើម្បីចៀសវាពេលខូចកម្មវិធី
ដំបូងសូមចុច Start -> Search Programs & File បន្ទាប់មកវាយ Regedit.exe -> Enter នឹងបង្ហាញផ្ទាំង​ថ្មី​មួយ​រួចចុច Registry Editor បន្ទាប់មកចុច File -> Export... បន្ទាប់មកជ្រើសរើសទីតាំងនឹងដាក់ឈ្មោះ រួចចុច Save ជាការស្រេច។

4. របៀប​ Restore Registry ដែលបាន​ Backup មកវិញ
ដំបូងសូមចុច Start -> Search Programs & File បន្ទាប់មកវាយ Regedit.exe -> Enter ដ៏ដែរ វានឹង​បង្ហាញ​ផ្ទាំង Registry Editor បន្ទាប់មកចុច File -> Import... ម្តងបន្ទាប់មកជ្រើសរើស​ទីតាំងដែលបានរក្សា​ទុក​រួច​ចុច Open ជាការស្រេច៕


ជជែកកម្សាន្ដ