Home » » កំពូលអ្នកប្រណាំងរថយន្ដ ចិត្តឥតមេត្តា Wild Racing v1.3.0

កំពូលអ្នកប្រណាំងរថយន្ដ ចិត្តឥតមេត្តា Wild Racing v1.3.0

Written on Saturday, May 18, 2013 | 10:41 AM

នេះគឺជាហ្គេមប្រណាំងរថយន្ដថ្មីមួយទៀត ដែលពោពេញទៅដោយគ្រោះថ្នាក់នឹងសាហាវឃោរឃៅជាទីបំផុត។ ដែលក្នុងនោះ អ្នកលេងត្រូវ ធ្វើខ្លួនជាអ្នកបើកបររថយន្ដប្រណាំងចិត្តគ្មានមេត្តា ប្រើគ្រប់ឧបាយកលដើម្បីយកឈ្នះលើគូសត្រូវដែលតាមយាយី ដូចជា ការបាញ់បោះទៅលើដៃគូ ឬទម្លាក់គ្រាប់បែកតាមផ្លូវដើម្បីបង្អាក់ដំណើររបស់ពួកគេជាដើម។ ទោះជាយ៉ាងណា ក៏លោកអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះទីលាន ប្រកួតនោះមានផ្លូវតូច និងមានសត្វចម្លែករត់ចេញមកគ្រប់ពេល។ ម្យ៉ាងទៀត ត្រូវធ្វើយ៉ាងណាប្រមូលរាល់កាក់មាសនៅតាមដងផ្លូវឱ្យបានកាន់តែ ច្រើន ដើម្បីបង្កើនសន្ទុះល្បឿននៃយានយន្ដរបស់លោកអ្នក។ តើលោកអ្នកមានជំនឿចិត្តថា អាចយកឈ្នះការប្រកួតនេះដែរ ឬទេ?

ជជែកកម្សាន្ដ