ភ្នំពេញប៉ុស្ដិ៍៖ ពិតណាស់ ប្រសិនបើយើងរំឭកកាលពី១០ឆ្នាំមុន ទូរស័ព្ទដៃដែលមិនទាន់ទំនើបបានដើរតួនាទីយ៉ាងសំខាន់និងងាយស្រួលក្នុងការទាក់ទងពីមនុស្សម្នាក់ទៅមនុស្សម្នាក់និងគ្រប់ទីកន្លែង។ ចំពោះយុវវ័យមួយចំនួនតែងតែប្រើប្រាស់ទូរស័ព្ទរបស់ខ្លួនសម្រាប់បង្កើតទំនាក់ទំនងស្នេហា ដោយអ្នកខ្លះខលទៅក្នុងបំណងសាសងស្នេហាជាមួយគូស្នេហ៍ ហើយខ្លះទៀត គ្រាន់តែច្រឡំលេខក៏ឆ្លៀតផ្ដោះផ្ដងស្នេហាតែម្ដង។
ស្របពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើនយុវវ័យភាគច្រើនចាប់យកវិធីទំនាក់ទំនងថ្មីតាមបណ្ដាញសង្គមហ្វេសប៊ុក។ ពួកគេប្រើហ្វេសប៊ុក ដើម្បីចែករំលែកព័ត៌មានសរសេរវាចារបស់ខ្លួន បង្ហោះរូបភាព ឬវីដេអូនិងទំនាក់ទំនងជាមួយមិត្ដភក្ដិ។ ប៉ុន្ដែយុវវ័យខ្លះបានឆ្លៀតទាញប្រយោជន៍ហួសពីទំនាក់ទំនងធម្មតារហូតដល់ការបង្កើតភ្លើងស្នេហ៍ទៀតផង។
ប្រាកដណាស់ ភ្លើងស្នេហ៍អាចឆាបឆេះគ្រប់ពេលវេលា និងទីកន្លែងដែលកើតចេញពីការប្រាស្រ័យទាក់ទងគ្នាមិនថាការជួបទល់មុខគ្នា តាមទូរស័ព្ទឬក៏បណ្ដាញសង្គមនោះទេ។ ពួកគេអាចជួបស្នេហាពិតដែលស្រឡាញ់គ្នារហូតបានក្រាបក្បាលដល់កន្ទេល។ ប៉ុន្ដែការទាក់ទងគ្នាឈានដល់សេចក្ដីស្នេហ៍ដែលអ្នកទាំងពីរមិនទាន់យល់ចិត្ដគ្នាច្បាស់អាចបង្កើតជាជំនួបទឹកភ្នែកយ៉ាងសោកសៅ។
ជាក់ស្ដែង ថ្មីៗនេះ នៅលើហ្វេសប៊ុក និងសារព័ត៌មាននានាបានចុះផ្សាយថា យុវតីម្នាក់បានជួបគ្រោះអកុសលក្រោមស្នាដៃយុវជនឈាមរាវម្នាក់ដែលត្រូវបានយកមកពិភាក្សាពេញបណ្ដាញសង្គមហ្វេសប៊ុក។ កាលពីថ្ងៃទី១២ ខែមេសា កាសែតកោះសន្ដិភាព បានចុះផ្សាយថា នារីរងគ្រោះវ័យ១៦ឆ្នាំរូបនេះ បានស្គាល់យុវជនឈ្មោះ ពៅ តាមរយៈហ្វេសប៊ុក។ ទំនាក់ទំនងនេះកាន់តែស្អិតរមួតដែលហ៊ានដើរលេងជាមួយគ្នារហូតដល់ម៉ោង១០យប់។
ខណៈពេលយុវជនប្រាថ្នារូបកាយនាងម្នាក់នោះ បានបើករថយន្ដទៅរកទីកន្លែងស្ងាត់គេក៏បានចាប់រំលោភនាងតែម្ដង។ សកម្មភាពរំលោភនិងគំរាមសម្លាប់ជារឿយៗបានធ្វើឲ្យយុវតីមានផ្ទៃពោះទាំងវ័យក្មេងខ្ចី។
![]() |
រូបថតដោយភ្នំពេញប៉ុស្ដិ៍ |