Home » » ល្បីថាករុណាពេជ្រលួចរៀបការស្ងាត់ៗ?

ល្បីថាករុណាពេជ្រលួចរៀបការស្ងាត់ៗ?

Written on Wednesday, May 8, 2013 | 8:47 AM

Happy Cambodia ៖ បន្ទាប់​ពី​ប្រកាស​ទិញ​ផ្ទះ​តម្លៃ​៤១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ គួរឲ្យភ្ញាក់ផ្អើល​មក នៅពេលនេះ តារាចម្រៀង​បង្គោល​​ របស់​ផលិតកម្ម​ថោន​ លោក ករុណា ពេជ្រ បាន​ធ្វើឲ្យ​ប្រិយមិត្ត​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តងទៀត​ នៅពេល​សុខៗ​ស្រាប់តែមាន​រូបថតរ​បស់​លោក​រៀប​មង្គលការ​ក្រាប​ផ្ទឹម​ជាមួយ​នារី​ស្រស់​សោភាម្នាក់​លេច​ធ្លាយ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក។​ ​មាន​សំណួរ​ ជាច្រើន​បាន​ចោទសួរ​ថា តើ​តារាចម្រៀង​រូប​នេះ​មាន​អាថ៌កំបាំង​ស្នេហា​យ៉ាងណា​បានជា​សុខៗ​រៀប​ការលាក់លាម​បែបនេះ​? អ្នកខ្លះ​បាន​ចោទសួរ​ថា តើ ករុណា ពេជ្រ ពិតជា​រៀបការ​មែនឬ​? ហើយ​អ្នកខ្លះ​បានដាក់​ការសង្ស័យថា ករុណា ពេជ្រ ពិតជា​ធ្លាប់​ឆ្លងកាត់​ស្នេហា​អាពាហ៍ពិពាហ៍​ម្តង​រួចមកហើយ បានជា​រូបថត​រៀប​មង្គលការ​របស់​លោក​ត្រូវ​បែកធ្លាយ​បែបនេះ​។​ ប៉ុន្តែ​ ទោះជា​យ៉ាងណា​ នៅ​ពេល​នេះ ករុណា ពេជ្រ មិន​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកគាំទ្រ​របស់​លោក​ឡើយ ដោយ​លោក​ធ្វើ​ហាក់ដូចជា​ចង់​គេចវេស​មិន​ចង់​ឆ្លើយ​។ ប៉ុន្តែ​ទស្សនិកជន​មួយ​ចំនួន​ហាក់ដូចជា​មិន​ជឿ​ឡើយ​ថា ករុណា ពេជ្រ រៀបការ ដោយ​ពួកគេ​យល់ថា រូបថត​ដែល​បង្ហាញ​ថា ករុណា ពេជ្រ រៀបការ​នោះ​គ្រាន់តែជាការថត​រឿង ឬក៏​ការ៉ាអូ​ខេក្នុង​បទ​ចម្រៀង​របស់លោក​តែប៉ុណ្ណោះ​។ ដូច្នេះ​ចាំ​មើល​ថា ពេលណា ករុណា ពេជ្រ ហ៊ាន​ចេញ​មុខ​មក​បកស្រាយ​។​

ជជែកកម្សាន្ដ