យ៉ាងហោចណាស់ មនុស្សពីរនាក់បានស្លាប់ដោយសារការលង់ទឹក ដែលដើមហេតុដំបូងគឺ មានស្ត្រីម្នាក់បានប៉ុនប៉ង ធ្វើអត្តឃាត ដោយការលេបលោតទឹកសម្លាប់ខ្លួន តែដោយចៃដន្យ ក៏មានបុរសម្នាក់ បានឃើញហេតុការណ៍នេះ ក៏មានបំណងល្អលោតទៅជួយសង្គ្រោះ។ ប៉ុន្ដែ ជាអកុសល មិនបាននឹងជួយអ្វីផង បុរសនោះក៏បានលង់ទឹកស្លាប់បាត់បង់ជីវិតទាំងពីរនាក់ តែម្ដងទៅ។ ដែលហេតុការណ៍ បានកើតឡើងនៅល្ងាចថ្ងៃទី២៥កន្លងទៅនេះក្នុងខេត្ត Zhejiang ប្រទេសចិន។ លុះរហូតមកដល់ថ្ងៃទី ២៦ ទើបគេបានប្រទះឃើញសាកសព ជនរងគ្រោះទាំងពីរ នាក់អណ្ដែតនៅតាម ផ្ទៃទឹក ទើបបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីប្រជាពលរដ្ឋដែល រស់នៅក្បែរនោះ។ ដូច្នេះ វាក៏ជាមេរៀនមួយ ផងដែរ សម្រាប់ប្រិយមិត្តមុននឹងធ្វើការសម្រេចចិត្ត ធ្វើអ្វីមួយ តួយ៉ាង ដូចក្នុងករណីខាង លើនេះ។
តើប្រិយមិត្តទាំងអស់គិតយ៉ាងណាដែរ សម្រាប់រឿងនេះ សូមបញ្ចេញមតិ៖