Home » , » តើអ្នកបានដឹងទេ?

តើអ្នកបានដឹងទេ?

Written on Wednesday, May 29, 2013 | 10:17 AM

ដោយសារបច្ចេកវិជ្ជាកាន់តែទំនើប បានជម្រុញឱ្យបណ្ដាក្រុមហ៊ុន ទូរស័ព្ទមួយចំនួនបានខិតខំ ប្រកួតប្រជែងគ្នា យ៉ាងសកម្ម ក្នុងការផលិតឡើង នូវទូរស័ព្ទថ្មីៗ និងមានមុខងារប្រើប្រាស់ ដ៏សម្បូរបែប គួរជាទីគាប់ចិត្តពីបណ្ដាអ្នកប្រើប្រាស់។ ទទឹមនឹង នឹងការប្រើប្រាស់ នេះលោកអ្នក មួយចំនួន ប្រហែលជាមិនបានពិនិត្យ និងស្វែងយល់ពីឱ្យបានស៊ីជម្រៅពីការប្រើប្រាស់ និងមុខងារនីមួយៗ របស់វានៅឡើយទេ។ ហេតុនេះហើយ ទស្សាវដ្ដី ទូរស័ព្ទ ក៏បានលើកយកនូវ ចំណុចខ្លះៗ ដែលមាន នៅក្នុងការប្រើប្រាស់របស់ទូរស័ព្ទមួយចំនួន មកជម្រាបទៅកាន់ ប្រិយមិត្តទាំងអស់ បានស្វែងយល់ បន្ថែម។ ដូច្នេះ ដើម្បីជ្រាបឱ្យកាន់តែច្បាស់នោះ សូមប្រិយមិត្ត មិត្តអ្នកអានទាំងអស់ តាមដាន ជាមួយ ទស្សាវដ្ដី ទូរស័ព្ទ ដូចតទៅ៖
1- ហេតុអី្វទូរស័ព្ទ iPhone ទិញថ្មីមាន Memory មិនគ្រប់?
តើលោកអ្នកធ្លាប់មានការងឿងឆ្ងល់ទេថា ហេតុអ្វីបានជាទូរស័ព្ទ iPhone គ្រប់សេរីទាំងអស់ ដែលទើបតែទិញថ្មីសោះ បែរជាមាន Memory មិនគ្រប់គ្រាន់ទៅនឹងអ្វីដែលបានដាក់ផ្សាយជាផ្លូវការ តួយ៉ាងដូចជា ទូរស័ព្ទ iPhone 32 GB មានត្រឹមតែ 28.8 GB ឬ iPhone 16 GB មាន 14 GB ជាដើម (រាល់តម្លៃដែលប្រែប្រួលនេះ វាអាស្រ័យទៅនឹងទូរស័ព្ទនីមួយៗ)។ ពោលគឺ រាល់ចំនួន Memory ដែលបានបាត់បង់ គឺវាត្រូវចំណាយទៅ លើមុខងារផ្សេងទៀតរបស់ប្រព័ន្ធប្រតិបត្តិការ​ iOS ក្នុងទូរស័ព្ទ ដែលវាមិនខុសគ្នាទៅនឹងកុំព្យូទ័រ Laptop ទើបតែទិញថ្មីដែលមាន HDD មិនគ្រប់ចំនួន អញ្ចឹងដែរព្រោះវាត្រូវចំណាយលើ File System ផ្សេងៗជាច្រើនដែលមាននៅលើ Windows។
2- របៀបផ្ដិតយករូបលើអេក្រង់​ (Print Screen) របស់ទូរស័ព្ទដែលដំណើរការ Windows Phone
ជាការពិតណាស់ ដើម្បីផ្ដិតយករូបនៅលើអេក្រង់ (Print Screen) វាគឺជារឿងមួយដែលសាមញ្ញ បំផុតសម្រាប់លោកអ្នក ដែលដឹងពីរបៀបធ្វើវា។ ប៉ុន្ដែ ជឿជាក់ថាមានប្រិយមិត្ត មិត្តអ្នកអានមួយ ចំនួនប្រហែលជាមិនធ្លាប់ចាប់អាម្មណ៍ និងបានដឹងនៅឡើយទេ។ ដូច្នេះ យើងសូមបង្ហាញពីរបៀប ធ្វើដ៏ងាយស្រួលបំផុត គឺគ្រាន់តែចុចបើកទូរស័ព្ទលោកអ្នក រួចជ្រើសរើសយកនូវចំណុចណា មួយដែលចង់ផ្ដិតយក ហើយចុចលើបូតុង Power និងប៊ូតុងម៉ឺនុយ ដែលមាននៅលើអេក្រង់ផ្នែកខាង ក្រោមដំណាលគ្នា នោះវានឹងធ្វើការផ្ដិតយករូបនៅលើអេក្រង់ បានយ៉ាងលឿនបំផុត។
 3- លុបលេខដែលបានចុចខុសនៅលើកម្មវិធី Calculator ក្នុងទូរស័ព្ទ iPhone
តើលោកអ្នកធ្វើដូចម្ដេចដើម្បីលុបលេខដែលចុចខុសខណៈដែលកំពុងតែប្រើប្រាស់កម្មវិធី Calculator ដើម្បីគិតលេខនោះ? នេះប្រហែលជារឿងមួយដែលនឹងស្មានមិនដល់ ឡើយ ព្រោះនៅ ក្នុងកម្មវិធី Calculator របស់ទូរស័ព្ទ iPhone មិនមានភ្ជាប់មកជាមួយប៉ូតុង សម្រាប់លុបនោះទេ។ ដើម្បីលុបរាល់លេខខុសនោះ វាពិតជាងាយស្រួលខ្លាំងណាស់ ដោយគ្រាន់តែចុចវាសថ្មមៗ ពីឆ្វេងទៅស្ដាំលើចំនួនលេខ នោះវានឹងលុបលេខម្ដងមួយៗបានយ៉ាងងាយស្រួល។
4- ទិញផលិតផលពណ៌ក្រហមអាចជួយដល់ទារកមានផ្ទុកមេរោគអេដស៍ទូទាំងពិភពលោក
លោកអ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា រាល់ការជាវផលិតផលពណ៌ក្រហមមួយចំនួន អាចចូលរួមចំណែកក្នុងការជួយសង្គ្រោះដល់ទារកដែលមានផ្ទុកមេរោគអេដស៍នៅពាសពេញពិភពលោក។ យោងតាមការសិក្សាស្រាវជា្រវមួយរបស់គេហទំព័រ Joinred បានឱ្យដឹងថា កំឡុងពេលឆ្នាំ 2011 មុននេះ មានទារកប្រមាណជា 900 នាក់ ដែលបានចាប់កំណើតជារាងរាល់ថ្ងៃដោយបានឆ្លង មេរោគអេដស៍ពីម្ដាយ។ ដូច្នេះ ទើបគេហទំព័រ Joinred បានសហការគ្នាជាមួយបណ្ដាក្រុមហ៊ុន មួយចំនួន ដើម្បីបង្កើតជាមូលនិធិដើម្បីជួយលុបបំបាត់បញ្ហានេះឱ្យបានមុនឆ្នាំ 2015។ ក្រុមហ៊ុន ដែលបានចូលរួម គឺមានដូចជា ក្រុហ៊ុន Apple ដែលបានផលិតនូវឧបករណ៍ប្រើប្រាស់ពណ៌ក្រហម ដូចជា ទូរស័ព្ទ iPhone, iPod Touch, iPad ក្រុមហ៊ុន Coca cola និងឧបករណ៍ Fatboy ជាដើម។ល។ ចង់ដឹងពីពណ៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ www.joinred.com

ជជែកកម្សាន្ដ