Home » » Smart ចេញសេចក្តីប្រកាស អំពីការផ្លាស់ប្តូរគម្រោងតម្លៃ និងកម្មវិធីពិសេសៗ

Smart ចេញសេចក្តីប្រកាស អំពីការផ្លាស់ប្តូរគម្រោងតម្លៃ និងកម្មវិធីពិសេសៗ

Written on Monday, April 29, 2013 | 8:45 AM

ជូនចំពោះអតិថិជន Smart ជាទីរាប់អាន

តាមរយៈប្រកាសអន្តរក្រសួងលេខ 232 រវាងក្រសួងប្រៃសណីយទូរគមនាគមន៍កម្ពុជា និង ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ក្រុមហ៊ុន Smart និងក្រុមហ៊ុនទូរសព្ទ័ចលត័ដ៏ទៃទៀត ឥលូវនេះមិនត្រូវ អនុញ្ញាត អោយគិតលុយ ឫក៏ការផ្តល់លុយបន្ថែមដែលបណ្តាលអោយអត្រា តំលៃតេចេញក្នុង ប្រពន្ធ័ក្រោម4.5សេន/1នាទីទេ។ នេះជាផលវិបាកមួយ ដែលតំរូវអោយក្រុមហ៊ុនត្រូវតែធ្វើការ ផ្លាស់ប្តូរ អត្រាតំលៃ និងការផ្តល់បន្ថែមថ្មី ចាប់ពីថ្ងៃទី 29 ខែមេសា ឆ្នាំ2013 នេះតទៅ
អត្រាតំលៃទាំងអស់លើកលែងតែឆ្លាត 6
ថ្លៃតេចេញក្នុងប្រពន្ធ័នឹងបញ្ចុះតំលៃ10% នៅសល់ត្រឹមតែ 4.5សេន/1នាទី
អស់ទាស់
នាទីដែលថែមជារៀងរាល់ថ្ងៃនិងត្រូវបានប្តូរទៅជា 20 សារសំរាប់ក្នុងប្រពន្ធ័ + 10MB សំរាប់អ៊ិនធើណិត ចំពោះការបញ្ចូលលុយតិចជាង $5 និង 30 សារសំរាប់ក្នុងប្រពន្ធ័ + 15MB សំរាប់អ៊ិនធើណិតចំពោះការបញ្ចូលលុយចាប់ពី $5ឡើងទៅ។
SmartLaor
រាល់ពេលបញ្ចូលលុយនឹងទទួលបាន 200% បន្ថែមសំរាប់ប្រើអ៊ិនធើណិត និង300%សំរាប់ផ្ញើរ សារក្នុងប្រពន្ធ័។
ឆ្លាត6
ត្រឹមតែ6សេន/1នាទីសំរាប់តេទៅគ្រប់ប្រពន្ធ័
Smartដូរលុយ
អតិថិជននៅតែអាចបន្តរីករាយជាមួយកម្មវិធី Smartដូរលុយ។ លុយដែលដូរបានអាច ប្រើសំរាប់ការផ្ញើរសារក្នុងប្រពន្ធ័ និងអ៊ិនធើណិតធម្មតា
តេអស់ស្ទះ និង តេបះសក់
សេវាទាំង 2 នេះនឹងមិនត្រូវបើកអោយប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន លេខកូដសំរាប់ប្រើប្រាស់ ត្រូវបានផ្អាក។
អស្ចារ្យ
នាទីបន្ថែមនឹងត្រូវបានជំនួសដោយ សារជាអក្សរចំនួន 100សារ សំរាប់ក្នុងប្រពន្ធ័ជារៀងរាល់ថ្ងៃ។
យើងសង្ឃឹមជឿជាក់ថាលោកអ្នកនឹងយល់អំពីស្ថានភាពបច្ចុប្បន្ននេះ ហើយក៏សូមអគុណយ៉ាង ជ្រាលជ្រៅ ចំពោះការគាំទ្រជារៀងរហូតមក។ ក្រុមហ៊ុនយើងខ្ញុំនឹងខិតខំតស៊ូដើម្បីធ្វើការផ្តល់ជូន នូវអត្រាតំលៃយ៉ាងប្រសើរបំផុតតាមដែលអាច ធ្វើទៅបាន ជាមួយនឹងផលិតផលល្អដែលមានគំនិត ឆ្នៃប្រឌិតថ្មីៗ រួមទាំងគុណភាពសេវា យ៉ាងល្អប្រពៃ។
សូមអរគុណដែលបានជ្រើសយកSmart
ពីក្រុមការងារ Smart

ជជែកកម្សាន្ដ