នេះរឿងដ៏គួរឲ្យរំភើបបានផ្ទុះឡើង នៅក្នុងសង្គមចិន ដែលធ្វើឲ្យមនុស្សជាច្រើននាំគ្នា កោតសរសើរ ដែលជារឿងទាក់ទងនឹងការលះបង់ ការស្រឡាញ់ និងការថ្នាក់ថ្នមទៅលើនារីម្នាក់ បន្ទាប់ពីនាងបានជួប គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ ហើយនាងបានត្រូវបាត់បង់ការចងចាំ និងប្រព័ន្ធ IQ បានធ្លាក់ចុះ ដូចជាកូនក្មេងដែលមានអាយុ ១ឆ្នាំ។ នារីអភ័ពម្នាក់នោះមានឈ្មោះថា Liu Qiang រស់នៅក្នុង Guiyang ខេត្ដ Guizhou ប្រទេសចិន។ ទោះបីជានាងស្ថិតនៅក្នុងសភាពបែបនេះក្ដី ប្ដីរបស់នាង គឺលោក Zeng Guoqing នៅតែមើលថែនាង និងតែងតែនាំនាងទៅគ្រប់ទីកន្លែងជាមួយនឹងលោក។ ជារៀងរាល់យប់ បុរសជាប្ដីនេះ តែងតែដាក់ម៉ោងរោទ៍ រៀងរាល់ ៤០នាទីម្ដង ដើម្បីហៅឈ្មោះនាងឲ្យនាងក្រោកឡើង ព្រោះខ្លាចនាងគេងលើសពីមួយម៉ោង។
ដូច្នេះ សង្ឃឹមថាបុរសគ្រប់រូបនឹងយកគំរូតាមប្ដីដ៏ល្អម្នាក់នេះ។ ហើយក៏សូមឱ្យមិត្តនារីទាំងឡាយឈប់គិតថា លើលោកអ្នកគ្មានប្រុសស្មោះតទៅទៀតទៅ៕
ដកស្រង់ពីគេហទំព័រ Khmerload
ដូច្នេះ សង្ឃឹមថាបុរសគ្រប់រូបនឹងយកគំរូតាមប្ដីដ៏ល្អម្នាក់នេះ។ ហើយក៏សូមឱ្យមិត្តនារីទាំងឡាយឈប់គិតថា លើលោកអ្នកគ្មានប្រុសស្មោះតទៅទៀតទៅ៕
ដកស្រង់ពីគេហទំព័រ Khmerload