Home » , » គ្រប់គ្រងទិន្នន័យផ្សេងៗលើទូរស័ព្ទ

គ្រប់គ្រងទិន្នន័យផ្សេងៗលើទូរស័ព្ទ

Written on Monday, November 19, 2012 | 11:34 AM

នេះគឺជាកម្មវិធីថ្មីមួយ ដែលទើបតែមាននៅលើទូរស័ព្ទប្រភេទ Android ដែលវាអនុញ្ញាតឱ្យលោកអ្នកធ្វើការបើក និងគណនាតំលៃផ្សេង តាមរូបមន្ដដូចនៅក្នុងកម្មវិធី Microsoft Excel អញ្ជឹងដែរ។ ម្យ៉ាងទៀត វាមានសមត្ថភាពអាចធ្វើការកែប្រែ និងរក្សាទុកឯកសារកម្មវិធី Excel 5.0 ទៅជា Excel 2010 បានផងដែរ ហើយវាក៏មានបង្ហាញ Worksheets របស់កម្មវិធី Excel ដូចដែលមាននៅក្នុងកុំព្យូទ័រផងដែរ ។ បន្ថែមពីនេះ លោកអ្នក​ក៏អាចបង្កើតរូបដ្យាក្រាមផ្សេងៗ សម្រាប់តំណាងឱ្យទិន្នន័យដែលមាន​ ទៀតផង។ ក្រៅពីនេះ លោកអ្នកអាចធ្វើការបើកមើល និងកែប្រែរាល់ ប្រភេទឯកសារកម្មវិធីដែលមានដូចជា Plan Maker (PMD, PMV), Microsoft Excel (XLS, XLT, XLSX, XLTX, XLSM, XLTM), RTF, HTML, SYLK, dBASE, DIF និង CSV ជាដើម៕

Office 2012 Plan Maker Mobile v1
ប្រភេទកម្មវិធី : Business
ទំហំ : 8.38 MB (.apk)
អាចប្រើប្រាស់ជាមួយ ទូរស័ព្ទប្រភេទ Android v2.2 ឡើង
កម្រិតពិន្ទុ : 4.9/5
អ្នកបោះឆ្នោត : 15

ជជែកកម្សាន្ដ