Home » , » កំពូលអ្នកជួយសង្គ្រោះបន្ទាន់ប្រចាំឆ្នាំ 2013

កំពូលអ្នកជួយសង្គ្រោះបន្ទាន់ប្រចាំឆ្នាំ 2013

Written on Saturday, November 17, 2012 | 9:20 AM

ក្នុងឆ្នាំ 2013 នេះនៅភាគកណ្ដាលនៃទ្វីបអ៊ឺរ៉ុប បានមានភ្នំភ្លើងដ៏កាចសាហាវមួយ បាននឹងកំពុង គំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជន​រស់នៅតាម​បណ្ដោយនៃទន្លេ ក្បែរជើងភ្នំនោះយ៉ាងខ្លាំង។ មិនយូរប៉ុន្មាន ភ្នំភ្លើងនោះបានផ្ទុះឡើង ហើយបង្កអគីភ័យឆាបឆេះខូចខាតផ្លូវថ្នល់ ស្ពាន និងផ្ទះសំបែងរបស់ប្រជាជន ដែលរស់នៅតំបន់នោះ។ ដូច្នេះ វាគឺជាភារៈកិច្ចដ៏ចាំបាច់មួយរបស់ ក្រុមអ្នកជួយសង្គ្រោះយើង ដើម្បីសង្គ្រោះប្រជាជន ដែលកំពុងមានទុក្ខលំបាក នេះគឺជាសាច់រឿង ដែលមាននៅក្នុងហ្គេម Emergency 2013។ ក្នុងហ្គេមថ្មីនេះ លោកអ្នកនឹងត្រូវដើរតួរជាភ្នាក់ងារជួយ សង្គ្រោះដ៏ក្លាហាន ចេញប្រតិបត្តិការជួយប្រជាជនឱ្យបានរួចផុតពីគ្រោះថ្នាក់ទាំងឡាយ ឱ្យខានតែបាន។ លោកអ្នកត្រូវតែមានភាពរហ័សរហួន និងត្រូវចេះប្រើប្រាស់រាល់ឧបករណ៍ សង្គ្រោះ​សព្វគ្រប់ទាំងអស់ គឺធ្វើយ៉ាងណាឱ្យភ្លើងដែលកំពុងតែឆេះសន្ធោសន្ធៅនោះ រលត់បាត់ទៅវិញក្នុងរយៈ​ពេលដ៏ខ្លីបំផុត។

លេងលើម៉ាស៊ីន : PC
ប្រភេទហ្គេម : សកម្មភាព
ចេញផ្សាយដោយ : Sixteen Tons Entertainment
ផលិតដោយ : Deep Silver
ចេញផ្សាយ : 9 វិច្ឆិកា 2012      

ជជែកកម្សាន្ដ