ពាក្យបុរាណមួយឃ្លាដែលតែងគេលើកឡើងថា «ស្ត្រីវិលចង្ក្រានមិនជុំ» នោះ ឥលូវនេះត្រូវបានលុបបំបាត់ស្ទើរទាំងស្រុង ស្របពេលដែលបរិបទរបស់សង្គមកាន់តែមានការរីកចម្រើនផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះដែរ ថ្វីត្បិតប្រទេសកម្ពុជាស្ថិតនៅក្នុងប្រទេសមួយកំពុងអភិវឌ្ឍ មិនទាន់មានការជឿនលឿនដូចប្រទេសដទៃក្ដី ប៉ុន្ដែគេសង្កេតឃើញថា ការផ្ដល់ឲ្យមាននូវសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីគឺបានធ្វើឲ្យស្ត្រីជាច្រើនមានឱកាសឈានជើងចូលក្នុងវិស័យជំនួញ និងប្រលូកក្នុងឆាកនយោបាយផងដែរ។ ទង្វើនេះ បានសបញ្ជាក់ឲ្យឃើញថា មហិច្ឆតារបស់ស្ត្រី គឺមានមិនចាញ់បុរសនោះឡើយ ពោលគឺសមត្ថភាព និងអ្វីៗដែលបុរសធ្វើបាន មិនមែនស្ត្រីមិនអាចធ្វើបាននោះទេ តែវាអាស្រ័យទៅលើពេលវេលា និងការតាំងចិត្ត។ ទន្ទឹមនឹងការសម្រេចបាននូវជោគជ័យ រមែងតែងតែត្រូវឈ្មុសឈ្មុលរំកិលខ្លួនចេញពីឧបសគ្គផងដែរ។ ខាងក្រោមនេះ គឺជាការច្របាច់បញ្ជូលគ្នារវាងគំនិតរបស់ស្ត្រីជាអ្នកជំនួញ និងគ្រប់គ្រងអាជីវកម្មឆ្នើមៗ ដែលស្ត្រីទាំងឡាយគួរយកគំរូតាមដើម្បីឆ្ពោះទៅសម្រេចមហិច្ឆតារបស់ខ្លួន។
ការបង្កើតមហិច្ឆតាក្នុងវិស័យជំនួញ
ជាការពិតណាស់ស្ត្រីបើគិតជាភាគរយនៃចំនួនស្ត្រី និងបុរសនៅកម្ពុជា ភាគរយនៃស្ត្រីគឺមានច្រើនជាងបុរស ធៀបទៅនឹងចំណេះដឹងនៃការអប់រំ ៤០ភាគនៃស្ត្រីនៅចន្លោះអាយុពី ២៥-៤៤ឆ្នាំ គឺជាអ្នកមិនចេះអក្សរបើប្រៀបធៀបជាមួយបុរសគឺមាន២២ភាគរយ។ ថ្វីត្បិតតែ ភាគរយនៃការអប់រំរបស់ស្ត្រីតិចជាងបុរសក្ដី ប៉ុន្ដែ បើយើងក្រលេកទៅមើល តថភាពជាក់ស្ដែងក្នុងវិស័យជំនួញនាពេលបច្ចុប្បន្នស្ត្រីក៏បានបោះជំហានមិនចាញ់បុរសៗនោះឡើយ នេះ គឺដោយសារតែមហិច្ឆតា និងការព្យាយាមរបស់ស្ត្រីនៅក្នុងសង្គម។ ស្របគ្នានេះ លោកស្រី សុខ ចិន្តា ដែលជានាយិកាប្រតិបត្តិក្រុមហ៊ុនជាច្រើនដូចជា ANANA, Mekongnet, FullHouse និង Suncity បានមានប្រសាសន៍ថា ស្ត្រីទាំងឡាយត្រូវមានការតាំងចិត្ត និងហ៊ានចាប់ផ្ដើមចូលប្រលោកទោះបីជាដើមទុនតិចតួចក៏ដោយ ពោលគឺត្រូវធ្វើទៅតាមលទ្ធភាពដែលខ្លួនមាន តួយ៉ាងលោកស្រីបានលើកបទពិសោធន៍ដំបូងរបស់ខ្លួនថា « ខ្ញុំចាប់ផ្ដើមជំនួញដំបូងមានដើមទុនត្រឹមតែ២០ដុល្លារប៉ុណ្ណោះ»។ លោកស្រីបន្តថា អ្វីដែលសំខាន់គឺត្រូវយល់ច្បាស់ពីជំនួញដែលយើងនឹងត្រៀមបោះដើមទុនធ្វើវិនិយោគ ដោយមិនត្រូវធ្វើទៅតាមការឃើញអ្នកដទៃធ្វើទៅបានជោគជ័យក៏ធ្វើតាមក្រោយគេនោះទេ។ ពិសេសជាងនេះ ត្រូវចេះ មិនត្រូវបាត់បង់ជំនឿចិត្តនោះឡើយទោះបីជាជួបឧបសគ្គអ្វីក៏ដោយ ហើយត្រូវប្រាប់ខ្លួនឯងថា យើងអាចធ្វើវាបាន និងត្រូវធ្វើខ្លួនជាមនុស្សរីករាយជានិច្ច។ លោកស្រីបន្ថែមទៀតថា យើងត្រូវគិតថា គ្រប់រឿងទាំងអស់ដែលបរុសធ្វើបាន មិនមែនថាយើងធ្វើមិនបាននោះទេ ប៉ុន្ដែយើងត្រូវធ្វើវាទ្វេដង ហើយមិនមែនមានន័យថាទាល់តែមានដើមទុនច្រើនទើបប្រកបមុខជំនួញបាននោះទេ អ្វីដែលសំខាន់គឺមានការតាំងចិត្តឲ្យបានរឹងមាំ មានឱកាស និងចេះចាប់ឱកាស។
ការត្រៀមខ្លួនដើម្បីហក់ចូលវិស័យជំនួញ
ស្ត្រីមួយចំនួនខ្វះជំនឿជឿជាក់លើខ្លួនឯង ខ្វះខាតព័ត៌មានដែលត្រូវការនិងដោយសារវប្បធម៌សង្គម។ វប្បធម៌សង្គមខ្មែរយើងក៏ដូចជាផ្នត់គំនិតរបស់សង្គមតែងគិតថាកន្លែងធ្វើការរបស់ស្ត្រីគឺនៅផ្ទះ។ ស្ត្រីដែលធ្វើជំនួញមិនសូវត្រូវបានឲ្យតម្លៃដោយបុរសដែលជាអ្នកធ្វើជំនួញដូចគ្នានោះទេ។ ហេតុនេះ ដើម្បីរៀបចំខ្លួនឈានជើងចូលទៅក្នុងវិស័យជំនួញ ដែលមានការប្រកួតយ៉ាងក្ដៅគគុកក្នុងទីផ្សារសេរីដូចក្នុងពេលបច្ចុប្បន្ននេះ លោកស្រី ជឹម ម៉ាណាវី នាយិការប្រតិបត្តិអង្គការវិទ្យស្ថានបើកទូលាយ បានលើកឡើងថា ស្ត្រីត្រូវមានភាពក្លាហាននិងជឿជាក់លើខ្លួនឯង និងត្រូវរៀនសូត្រដើម្បីមានជំនាញសម្រាប់ការចាប់ផ្ដើមដំណើរការ និងពង្រីកជំនួញរបស់ខ្លួន។ ក្រៅពីជំនាញទាំងនេះ ស្ត្រីដែលធ្វើជំនួញត្រូវមានទស្សនៈវិស័យធុរកិច្ច ត្រូវតែមានយុទ្ធសាស្ត្រទីផ្សារ និងអតិថិជន ។ ស្ត្រីដែលធ្វើជំនួញត្រូវស្គាល់និងយល់ច្បាស់អំពីទីផ្សារបស់ខ្លួន។ ដើម្បីធ្វើដូច្នេះបាន គឺស្ត្រីត្រូវតែចំណាយពេលចូលរួមវគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីចូលទៅកាន់ព័ត៌មានសំខាន់ៗដែលខ្លួនត្រូវការ។ លោកស្រីបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណា ភាពជោគជ័យរបស់អ្នកជំនួញស្ត្រីអាចទទួលបានដោយមានការចូលរួមលើកទឹកចិត្តពី ក្រុមគ្រួសារ សហគមន៍ និងរាជរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានេះដែរ លោកស្រី សុខ ចិន្តា ក៏បានបន្ថែមលើនេះដែរថា អ្នកជំនួញស្ត្រីទាំងឡាយត្រូវតែចេះចាប់យកឱកាស និងស្ដាប់ការណែនាំពីក្រុមគ្រួសារ និងមិត្តភក្ដិ ហើយត្រូវហ៊ានចាប់ផ្ដើមនូវមុខជំនួញដែលខ្លួនចង់ធ្វើ នោះយើងនឹងអាចពង្រីកសមត្ថភាពរបស់ខ្លួនបន្ដិចម្ដងៗតាមរយៈការរៀនសូត្រពីបទពិសោធន៍ដែលខ្លួនបានធ្វើ។ ពិសេសជាងនេះ គឺត្រូវសម្លឹងមើលទីផ្សារនៃផលិតផល ឬមុខជំនួញដែលខ្លួនចង់លក់ ឬវិនិយោគ។
ឧបសគ្គដែលតែងអ្នកជំនួស្ត្រីតែងជួបប្រទះ
រាល់ការចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយមិនថាតែដំណើរជីវិតក្នុងគ្រួសារ ឬការងារក្នុងក្រុមហ៊ុន ឬស្ថាប័ននោះឡើយ រមែងតែងតែជួបនូវចំណងបញ្ហាជាច្រើន ដូចគ្នានេះ លោកស្រី ជឹម ម៉ាណាវីបានបង្ហាញថា អ្នកជំនួញស្ត្រីកម្ពុជាភាគច្រើនមានការលំបាកក្នុងការស្វែងរកដើមទុនដើម្បីចាប់ផ្ដើម ឬពង្រីកជំនួញរបស់ពួកគេដោយសារថាធនាគារពាណិជ្ជកម្មនានាតែងផ្ដល់កម្ចីដល់ជំនួញឬសហគ្រិនដែលមានហានិភ័យទាបហើយមិនសូវឲ្យតម្លៃដល់សហគ្រិនខ្នាតតូចឡើយ។
លោកស្រីបន្ដថា អ្នកជំនួញស្ត្រីកម្ពុជាមានការខ្វះខាតជំនាញក្នុងការរៀបចំជាមុននូវផែនការប្រាក់កម្ចី ។ ធនធានរបស់ពួកគេគឺបានមកពីប្រាក់ផ្ទាល់ខ្លួន ប្រាក់របស់ក្រុមគ្រួសារ ឬរបស់មិត្តភក្ដិ ឬមួយក៏គេខ្ចីប្រាក់ពីស្ថាប័ន ហិរញ្ញវត្ថុខ្នាតតូចដែលមានការប្រាក់ខ្ពស់។ ស្ត្រីភាគច្រើនចាប់ផ្ដើមមុខជំនួញរបស់ខ្លួនដោយពុំមានទស្សនវិស័យសហគ្រិនឡើយដូចជាពុំមានផែនការជំនួញ យុទ្ធសាស្ត្រទីផ្សារ គណនេយ្យដែលមានស្តង់ដារ ឬក៏អំពីរបៀបកសាងទំនាក់ទំនងជាមួយអតិថិជន ការចូលទៅកាន់ហិរញ្ញវត្ថុ ឬការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ ប្រការទាំងអស់នេះបានធ្វើឲ្យជំនួញរបស់ស្ត្រីទទួលបានលទ្ធផលទាប ។
លោកស្រីបន្ថែមឲ្យដឹងទៀតថា ការដោះស្រាយទំនាស់ក្នុងការធ្វើជំនួញមានការលំបាកច្រើន និងត្រូវការចំណាយច្រើនដោយសារស្ត្រីដែលធ្វើជំនួញទាំងនោះពុំមានជំនាញក្នុងការដោះស្រាយបញ្ហាជំនួញដូចជាដំណោះស្រាយជម្លោះជាដើម ។
ឧបសគ្គមួយទៀតគឺស្ត្រីធ្វើ ជំនួញមិនសូវយល់ពីគោលការណ៍ និងច្បាប់ដែលពាក់ព័ន្ធ ។ ស្ត្រីមិនច្រើនទេដែលអាចមានលទ្ធភាពចូលទៅកាន់ព័ត៌មានពាក់ព័ន្ធគោលការណ៍ពាណិជ្ជកម្មតាមរយៈសមាគមអ្នកធ្វើជំនួញ និងតាមរយៈអ៊ីនធឺណិត។ ដូច្នេះហើយ ស្ត្រីមានការលំបាកច្រើនជាងបុរសក្នុងការងារពាក់ព័ន្ធច្បាប់ និងគោលការណ៍ពាណិជ្ជកម្ម និងខ្វះខាតតម្លាភាព ។
ការផ្សព្វផ្សាយព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ៖ ការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងច្បាប់គោលការណ៍ពាណិជ្ជកម្មបានធ្វើឲ្យស្ត្រីមានការលំបាក ក្នុងការចាប់ផ្ដើមមុខជំនួញរបស់គេដោយសារថាការផ្សព្វផ្សាយភាគច្រើនគឺតាមរយៈនៃទំនាក់ទំនងរវាងសហគ្រិនជាមួយនឹងស្ថាប័នពាក់ព័ន្ធដោយធ្វើឡើងភាគច្រើនដោយបុរស ។
ចំណុចមួយទៀតគឺការចងជាបណ្ដាញ៖គឺស្ត្រីពុំបានចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងបណ្ដាញដែលភាគច្រើនគឺជាបុរស ដោយសារស្ត្រីត្រូវមានការទទួលខុសត្រូវច្រើនសម្រាប់គ្រួសាររបស់គេ ដោយសារវប្បធម៌សង្គមដោយសារកង្វះខាតក្នុងការប្រាស្រ័យទាក់ទង។
ពាក់ព័ន្ធនឹងចំណុចនេះ លោកស្រី សុខ ចិន្តា ក៏បានចែករំលែកយោបល់បន្ថែមដែរថា ប្រសិនបើស្ត្រីដែល ទើបតែចាប់ផ្ដើមអាជីកម្មដំបូង មានន័យថាចាប់ផ្ដើមដោយបាតដៃទទេដោយមិនទាន់មានបទពិសោធន៍ឬដើមទុនធំដុំ គឺពិតជាមានផលលំបាកខ្លាំងណាស់ ដើម្បីសម្រេចបានជោគជ័យ ប៉ុន្ដែមិនមែនបានន័យថាយើងមិនអាចធ្វើបាននោះទេ។ ដោយឡែក ប្រសិនបើស្ត្រីដែលគាត់ចាប់ផ្តើមនូវមុខជំនួញបន្តពីក្រុមគ្រួសារ ដូចជាឪពុកម្ដាយគឺមានភាពងាយស្រួលជា ព្រោះអ្វីៗមានគ្រប់សព្វរួចរាល់ តាំងពីដើមទុន អតិថិជន ដៃគូពាណិជ្ជកម្ម។ មួយវិញទៀត គឺឧបសគ្គក្នុងការគ្រប់គ្រងជំនួញ ប្រសិនបើមុខជំនួញនោះតូចវាមិនសូវជាបញ្ហានោះទេ តែបើមុខជំនួញនោះធំវិញវាពិតជាលំបាកទាំងការគ្រប់គ្រងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃក្រុមហ៊ុន។
អនុសាសន៍ចុងក្រោយ
ជាចុងក្រោយ លោកស្រី សុខ ចិន្តា ក៏បានផ្ដល់នូវមតិចុងក្រោយថា អ្នកជំនួញស្ត្រីទាំងអស់ត្រូវតែមានជំនឿចិត្ត ហ៊ានចាប់ផ្តើមមុខជំនួញដែលយើងចង់ធ្វើតាមលទ្ធភាពដែលខ្លួនមាន ដោយមិនត្រូវគិតថាចាំបាច់ទាល់តែមានដើមទុនច្រើនទើបអាចរកស៊ីបាននោះទេ ហើយក៏មិនចាំបាច់គិតពីបទពិសោធន៍នោះដែរ ព្រោះនៅពេលដែលយើងចាប់ផ្ដើម យើងនឹងមានបទពិសោធន៍ ហើយត្រូវរៀនពីបទពិសោធន៍នោះបន្ដិចម្ដងៗ និងកែតម្រូវនូវកំហុសឆ្គងនានាដែលបានកើតមាន។
ជាមួយគ្នានេះដែរ លោកស្រី ជឹម ម៉ាណាវី បានថ្លែងសារចុងក្រោយផងដែរថា ស្ត្រីត្រូវតែក្លាហានបំបែកពិតានកញ្ចក់ និងមានភាពជឿជាក់លើខ្លួនឯងថា ស្ត្រីអាចធ្វើជំនួញនិងដឹកនាំការធ្វើជំនួញដូចបុរសដែរ ពីព្រោះថា ស្ត្រីមានសិទ្ធិដូចបុរស។ បច្ចុប្បន្នយើងមានការគាំទ្រពីរាជរដ្ឋាភិបាលក៏ដូចជាសមាគមសហគ្រិនស្ត្រីកម្ពុជា ស្ត្រីដែលធ្វើជំនួញនឹងត្រូវទទួលបានការបណ្ដុះបណ្ដាលនូវជំនាញដើម្បីប្រតិបត្តិការជំនួញរបស់ខ្លួនដោយមានលក្ខណៈអាជីព។ ប្រសិនបើមានគេសរសើរអ្នកថា "របររកស៊ីរបស់អ្នកជោគជ័យ ឬថាអ្នកពូកែធ្វើជំនួញណាស់"នោះសូមអ្នកទទួលយកដោយកុំរួញរា។សូមអ្នកកុំឆ្លើយតបមកវិញថា "ខ្ញុំចេះតែធ្វើៗនោះទេ...”ពីព្រោះថាការឆ្លើយតបបែបនេះរបស់អ្នកបានបង្ហាញនូវភាពទន់ខ្សោយ និងទស្សនវិស័យមិនច្បាស់លាស់របស់អ្នកក្នុងការធ្វើជំនួញ ហើយទាំងនេះនឹងនាំមកនូវបរាជ័យដល់អ្នក៕
![]() |
| រូបថតពី www.chicksbuildingnesteggs.com |