Chanel គឺជាម៉ាកដ៏ល្បីមួយ ក្នុងចំណោមម៉ាកជាច្រើនក្នុងពិភពលោក
ដែលមានការពេញនិយមគាំទ្រពីសំណាក់អ្នកប្រើប្រាស់ច្រើនលើសលុប។ តួយ៉ាង ក្នុងអំឡុងពេលថ្មីៗនេះ
គេឃើញតារាចម្រៀងដ៏ល្បីនាង Miley Cyrus ដែលត្រូវបានគេស្គាល់ថាជាតារាដែលចូលលេងខ្លួនស៊ិចស៊ី
និងស៊ីវិល័យប្រចាំសហរដ្ឋអាមេរិក បានបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយដោយមានកាន់កាបូប
និងខ្សែក្រវាត់ពណ៌មាសម៉ាក Chanel ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការស្ញប់ស្ញែងយ៉ាងខ្លាំង។ គួររំឮកផងដែរថា
ផលិតផលដែលពេញនិយមរបស់ម៉ាក Chanel គឺមានដូចជា កាបូប ខ្សែក្រវ៉ាត់ នាឡិកា និងគ្រឿងសម្អាងជាដើម៕


