ការនិយមចូលចិត្តតាំងពីកុមារភាពបានជំរុញឱ្យ លោក អៀ អ៊ុយ ក្លាយទៅជាស្ថាបនិកហ្គេមលេងលើទូរស័ព្ទដំបូងបង្អស់នៅកម្ពុជា ដែលហ្គេមលើទូរស័ព្ទដំបូងរបស់គាត់ត្រូវបានគេស្គាល់ថា Asva The Monkey ដែលមានក្រាហិករូបភាពប្រកបដោយភាពច្នៃប្រឌិត និងគួរឱ្យចាប់អារម្មណ៍។
ស្ថាបនិកហ្គេមរូបនេះបានមានប្រសាសន៍ថាការលេងហ្គេមគឺជាចំណង់ចំណូលចិត្តរបស់លោកតាំងពីតូចមកម្លេះ ដែលមានពេលខ្លះលោកមិនបានចូលរៀន ព្រោះតែរវល់លេងហ្គេម ។ លោកបានបន្ដទៀតថា ដោយហេតុតែមានចិត្តស្រឡាញ់ក្នុងវិស័យនេះ បន្ទាប់ពីឈប់សិក្សារ (ដោយមិនបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ឬសិក្សានៅក្រៅប្រទេសអ្វីឡើយ) លោកក៏បានបន្តរៀនជំនាញកុំព្យូទ័រខ្លះៗដែលទាក់ទងនឹងបច្ចេកវិទ្យាហ្គេម។
អានព័ត៌មានលម្អិតពី ពាណិជ្ជកម្មកម្ពុជា


