Home » , » កំពូលអ្នកប្រណាំងរថយន្ដ ចិត្តឥតមេត្តា Wild Racing v1.3.0

កំពូលអ្នកប្រណាំងរថយន្ដ ចិត្តឥតមេត្តា Wild Racing v1.3.0

Written on Saturday, May 18, 2013 | 10:47 AM

នេះគឺជាហ្គេមប្រណាំងរថយន្ដ ថ្មីមួយទៀត ដែលពោពេញទៅដោយ គ្រោះថ្នាក់ នឹងសាហាវ​ឃោរ ឃៅជាទីបំផុត។ ដែលក្នុងនោះ អ្នកលេងត្រូវ ធ្វើខ្លួនជាអ្នកបើកបររថយន្ដប្រណាំង ចិត្តគ្មានមេត្តា ប្រើគ្រប់ឧបាយកលដើម្បីយកឈ្នះលើគូសត្រូវដែលតាមយាយី ដូចជា ការបាញ់បោះទៅលើដៃគូ ឬទម្លាក់គ្រាប់បែកតាមផ្លូវដើម្បីបង្អាក់ដំណើររបស់ពួកគេជាដើម។ ទោះជាយ៉ាងណា ក៏លោកអ្នក ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះទីលាន ប្រកួតនោះ មានផ្លូវតូច និងមានសត្វ ចម្លែក រត់ចេញមកគ្រប់ពេល។ ម្យ៉ាងទៀត ត្រូវធ្វើយ៉ាងណាប្រមូលរាល់ កាក់មាសនៅតាមដងផ្លូវឱ្យ បានកាន់តែ ច្រើន ដើម្បីបង្កើនសន្ទុះល្បឿននៃយានយន្ដរបស់ លោកអ្នក។ តើលោកអ្នកមានជំនឿ ចិត្តថា អាចយកឈ្នះការប្រកួតនេះដែរ ឬទេ?
លក្ខណៈរបស់ហ្គេម
ប្រភេទហ្គេមៈ Racing
ទំហំៈ 172 MB (.ipa)
ប្រើប្រាស់ជាមួយ ឧបករណ៍ iDevices v4.3.x ឡើង
កម្រិតពិន្ទុៈ 4.5/5
អ្នកបោះឆ្នោតៈ 340

ជជែកកម្សាន្ដ