Monkey Boxing គឺជាហ្គេមថ្មីមួយ ដែលបង្ហាញពីការប្រកួតបញ្ចេញថ្វីដៃ និងដណ្ដើមយកពានរង្វាន់ ជើងឯកតាមរយៈកីឡាប្រដាល់សកល របស់កូនសត្វស្វាតូចមួយក្បាល។ ថ្វីត្បិតតែ កីឡាករយើង មានមាឌតូចបន្ដិចក៏ពិតមែន ប៉ុន្ដែមហិច្ឆតា និងសមត្ថភាពរបស់គេគឺមិនធម្មតាឡើយ ដោយគេអាច គ្រប់គ្រង និងវាយបកទៅកាន់គូប្រកួតមិនឱ្យវាយសន្ធប់មកលើខ្លួនបានដោយងាយៗនោះទេ។ បន្ថែមពីនេះ លោកអ្នកអាចចូលរួមលេង បានរហូតដល់ទៅ 50 វគ្គ ថែមទាំងអាចប្រកួតជាមួយ មិត្តភក្ដិដែលប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍ Table ម៉ូដែលដូចគ្នា តាមរយៈ Wi-Fi បានផងដែរ។ ដូច្នេះ តើចុងក្រោយ កីឡាករកូនស្វាតូចយើង អាចទទួលបានពានរង្វាន់ជើងឯក ឬក៏យ៉ាងណានោះ មានតែចាំមើលស្នាដៃរបស់លោកអ្នកហើយ៕
លក្ខណៈហ្គេម
ប្រភេទហ្គេមៈ Racing & Sport ទំហំៈ 18.2 MB (.ipa) & 16 MB (.apk)
ប្រើប្រាស់ជាមួយ ឧបករណ៍ iDevices v5.0.x ឡើង និង Android
កម្រិតពិន្ទុៈ 4.5/5
អ្នកបោះឆ្នោតៈ 162




