សម្រាប់ស្ត្រីនៅក្រមុំបរិសុទ្ធ ឬហៅថានារីព្រហ្មចារីជាស្ដ្រីដែលមិនធ្លាប់មានការរួមភេទតាមទ្វារមាសម្តងណាឡើយ។ បុរសៗដែលមិនអាចមើលដឹងថា ស្ដ្រីម្នាក់នៅបរិសុទ្ធឬមិនបរិសុទ្ធក្រៅពីចម្លើយរបស់សាម៉ីខ្លួនគេឡើយ។ ចំពោះការមើលឱ្យដឹងថា ស្ដ្រីណាម្នាក់នៅក្រមុំ ឬអត់ពុំមែនជារឿងងាយស្រួលនោះទេសម្រាប់មនុស្សម្នាក់ៗ។ យ៉ាងណាមិញគេមិនអាចពិនិត្យតែសម្បកក្រៅដោយគ្រាន់តែ ឃើញសុដន់រីកធំ ឬត្រគាករីកសាយបែរជានិយាយថា ស្ដ្រីនោះអស់ភាពបរិសុទ្ធនោះឡើយ។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានវិធីពិនិត្យភាពបរិសុទ្ធរបស់ស្ដ្រីក្រៅពីការពិនិត្យសន្ទះព្រហ្មចារីនោះឡើយ។ ម្យ៉ាងទៀត មានបុរសមួយចំនួនតែងមានការខកបំណងនៅពេលដែល រៀបការរួចហើយ ទើបដឹងថាភរិយា របស់ខ្លួនបានអស់ព្រហ្មចារីតាំងពីមុនរៀបការ។ វិធីពិនិត្យ សន្ទះព្រហ្មចារីនេះមានតែគ្រូពេទ្យទេដែលអាចមើលដឹង។ បើស្ដ្រីណានៅមានសន្ទះព្រហ្មចារី នឹងបញ្ជាក់ថាស្ដ្រីនោះនៅក្រមុំបរិសុទ្ធល្អណាស់។ ប៉ុន្ដែសូមកុំភ្លេចថា ជួនកាលសន្ទះព្រហ្មចារីអាចដាច់រហែកបានដោយសកម្មភាពផ្សេងៗក្រៅពីការរួមភេទដូចជា អាចដាច់រហែកដោយការសេពកាមខ្លួនឯង ដោយដៃ ឬការលូកម្រាមដៃចូល ការជិះកង់ ការលេងកីឡា សំឡីអនាម័យជាដើម។ ចំណែកប្រិយមិត្តវិញ តើអ្នកយល់យ៉ាងណាចំពោះការបកស្រាយឡើងខាងលើនេះ?
ដកស្រង់ពី Opzone Asia

