BlackBerry z10 គឺជាទូរស័ព្ទម៉ូដែលថ្មីមួយទៀត ដែលត្រូវបានរចនាឡើងក្នុងរូបរាងថ្មីប្លែក ស្រស់សង្ហា មាំ និងធានាក្នុងការប្រើប្រាស់ ហើយស័ក្ដសមបំផុតសម្រាប់មនុស្សគ្រប់ស្រទាប់វ័យ។ តួរបស់វាត្រូវបានផលិតឡើងពីដែកថែប រួមផ្សំជាមួយបន្ទះជ័រនៅខាងខ្នង ស្វិតធន់ពីការ កោសឆ្កូត ឬប៉ះទង្គិចផ្សេងៗផងដែរ។ រីឯអេក្រង់វិញ គឺមានសភាពរាបស្មើ ភ្លឺរលោង ដែលបានរចនាឡើង ជាមួយប្រភេទកញ្ចក់ម្យ៉ាងក្រាស់ ធន់ មិនងាយឆាប់មានការប្រេះស្រាំ ឬបែក ដោយការប៉ះទើស បន្តិចបន្តួចឡើយ។ ដោយឡែក ការប្រើប្រាស់អ៊ិនធើណែតវិញ គឺកាន់តែលឿនរហ័ស ហើយអាច គាំទ្ររាល់ឯកសារ Flash ដែលមាននៅលើគេហទំព័រផងដែរ។ ម្យ៉ាងទៀត វាត្រូវបានភ្ជាប់មកជាមួយ CPU ប្រភេទ Dual-Core ទំហំ 1.5 GHz និងបានបន្ថែម RAM ទំហំ 2 GB ទៀតនោះ បានធ្វើឱ្យអ្នក ប្រើប្រាស់អាចដំណើរការទូរស័ព្ទមួយនេះបានគ្រប់កាលៈទេសៈ។ លើសពីនេះ ទៀត វាក៏បាន បន្ថែមមកជាមួយមុខងារពិសេសៗជាច្រើនទៀត ដែលផ្ដល់នូវអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ក្នុងនោះរួមមានដូចជា BlackBerry Hub ដែលអាចឱ្យអ្នកប្រើប្រាស់បើកដំណើរការរាល់កម្មវិធីផ្សេងៗ ដូចជា Facebook ឬសារដែលគេបានផ្ញើចូលជាដើម គ្រាន់តែចុចអូសផ្ទៃអេក្រង់ ពីឆ្វេងទៅស្ដាំ តែប៉ុណ្ណោះ។ បន្ថែមពីនេះ វាក៏មានមុខងារជាច្រើនទៀត ដូចជា BBM Video, BlackBerry Keyboard និងមុខងារ Camera with Time Shift mode ជាដើម។
លក្ខណសម្បត្តិសំខាន់ៗ៖
ប្រព័ន្ធប្រតិបត្តិការៈ BlackBerry 10 OS
ប្រព័ន្ធៈ 2G (GSM 850 / 900 / 1800 / 1900 - all versions)
3G (HSDPA 850 / 900 / 1900 / 2100 - STL100-1, HSDPA 850 / 900 / 2100 - STL100-2)
4G (LTE 800 / 900 / 1800 / 2600 - STL100-2)
Wi-Fi (Wi-Fi 802.11 a/b/g/n, dual band)
ប្រភេទអេក្រង់ៈ Capacitive touchscreen, 16M colors
ទំហំអេក្រង់ៈ 4.2 អ៊ីង (768 x 1280 ភិចសែល)
SIM Card: Micro-SIM
CPU : Dual-core 1.5 GHz Krait
RAM : 2 GB
Memory ខាងក្នុងៈ 16 GB
Memory ខាងក្រៅៈ ប្រភេទ MicroSD អាចបន្ថែមបានដល់ 64 GB
ទំហំៈ 130 x 65.6 x 9 មីល្លីម៉ែត្រ
ទម្ងន់ៈ 137.5 ក្រាម
កាមេរ៉ាក្រោយៈ 13 មេហ្គាភិសែល LED Flash, Auto-focus 3264 x 2448 ភិចសែល
ថតវីដេអូៈ ទំហំ 1080p@30fps
កាមេរ៉ាមុខៈ 2 មហ្គាភិសែល
ឧបករណ៍វាស់ស្ទង់ៈ Accelerometer, gyro, proximity, compass
ប្រភេទថ្មៈ Li-Ion 1800 mAh
រយៈពេលនិយាយៈ អាចដល់ 10 ម៉ោង
រយៈពេលទុកចោលៈ អាចដល់ 312 ម៉ោង

