Home » , , » វីដេអូ៖ ចិនបង្រៀនស្រ្ដីរកស៊ីផ្លូវភេទ ឱ្យចេះប្រើប្រាស់គេហទំព័រ បណ្ដាញសង្គម ដើម្បីទាក់ទាញភ្ញៀវ

វីដេអូ៖ ចិនបង្រៀនស្រ្ដីរកស៊ីផ្លូវភេទ ឱ្យចេះប្រើប្រាស់គេហទំព័រ បណ្ដាញសង្គម ដើម្បីទាក់ទាញភ្ញៀវ

Written on Friday, March 1, 2013 | 8:57 AM

យោងទៅតាមការដកស្រង់ ពីសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា វីដេអូនេះត្រូវបានគេថតឡើង នៅក្នុងតំបន់មួយក្នុងប្រទេសចិន តែមិនបានបញ្ជាក់ពីអាស័យដ្ឋានច្បាស់លាស់នោះទេ។ នៅក្នុងនោះ គ្រូបង្រៀនស្រីដែលពាក់វ៉ែនតា បាននិយាយទៅកាន់សិស្សដែលជានារីលក់ខ្លួនថា កុំចំណាយពេលវេលាឥតប្រយោជន៍ គួរតែយកពេលទៅថតរូប តុបតែងខ្លួនឲ្យស្អាតៗ ជាពិសេសធ្វើយ៉ាងណា ឲ្យសិចស៊ីជាពិសេសកែវភ្នែក ហើយបញ្ចូលទៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមផ្សេងៗ ដូចជា Facebook, Momo ឬ Webchat ។ បន្ថែមពីនេះ អ្នកគ្រូនេះក៏បង្រៀនពីវិធី ក្នុងការប្រើប្រាស់កម្មវិធីទាំងនោះដូចគ្នា។
តាមការរាយការណ៍បានបញ្ជាក់ថា វីដេអូនេះត្រូវបានគេចែកចាយជាង ១,០០០ដង នៅក្នុង Sina Weibo និងមានអ្នកចូលមើលជាង ១លានដង។ យ៉ាងណាមិញ នៅក្នុងនោះក៏មានអ្នកចូលរួមបញ្ចេញយោបល់ថា ជីវិតនិយាយអំពីការលក់ ដែលយើងទាំងអស់គ្នា ត្រូវតែរៀនលក់ខ្លួនរបស់ពួកយើង។ ចំណែកឯមនុស្សមួយចំនួនទៀតនិយាយថា វិស័យខាងបណ្ដុះបណ្ដាលធនធានមនុស្សកំពុងតែ ប្រកួតប្រជែង ព្រោះសូម្បីតែនារីរកស៊ីផ្លូវភេទ ក៏ត្រូវការបណ្ដុះបណ្ដាលដូចគ្នា។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការបង្កើតវគ្គបណ្ដុះបណ្ដាលនេះ?

ជជែកកម្សាន្ដ