Home » » ស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យា Wi-Fi Direct

ស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យា Wi-Fi Direct

Written on Thursday, November 15, 2012 | 11:24 AM

លោកអ្នកពិតជាធ្លាប់បានស្គាល់រួចមក ហើយពីប្រព័ន្ធច្ចេកវិជ្ជា ដែលមាននៅក្នុងទូរស័ព្ទសម្រាប់ធ្ វើការបញ្ជូនទិន្នន័យ ដូចជា Bluetooth ឬ NFC ជាដើម។ ប៉ុន្ដែពេលនេះ យើងខ្ញុំសូមណែនាំ នូវប្រព័ន្ធបច្ចេកវិជ្ជាថ្មីមួយទៀត ដែលអាចឱ្យលោកអ្នកធ្វើការបញ្ជូនទិន្នន័យ ទៅកាន់ឧបករណ៍​ដទៃ បានយ៉ាងងាយស្រួល និងរហ័ស ទាន់ចិត្តថែមទៀតផង។ ម្យ៉ាងទៀត ប្រព័ន្ធថ្មីនេះ មានមុខងារច្រើនយ៉ាង សម្រាប់បំពេញតម្រូវការរបស់អ្នក ប្រើប្រាស់​នាពេលបច្ចុប្បន្នផងដែរ ដោយវាមានបំពាក់ជាមួយឧបករណ៍ផ្សេងៗជាច្រើន និងមានសមត្ថភាពដូចជា អាចប្រើប្រាស់ដើម្បីបោះពុម្ពឯកសារ ផ្ទេរឯកសារ និងអាចចែករំលែករូបភាពលើអេក្រង់ ពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយទៀត បានយ៉ាងងាយផងដែរ។ ដូច្នេះ ដើម្បីឱ្យមិត្តអ្នកអាន​ជ្រាបកាន់តែច្បាស់សូមអនុញ្ញាតឱ្យយើងខ្ញុំ បានបង្ហាញជូនដូចតទៅ៖
តើ Wi-Fi Direct ជាអ្វី?
Wi-Fi Direct គឺជាប្រព័ន្ធបច្ចេកវិជ្ជាថ្មីមួយត្រូវបានបង្កើតឡើងដោយសហព័ន្ធ Wi-Fi Alliance ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការ ចែករំលែករាល់ឯកសារផ្សេងៗទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់តាមរយៈឧបករណ៍ 2 ឬច្រើនដែលមានបំពាក់ប្រព័ន្ធ Wi-Fi Direct ដោយមិនចាំបាច់ប្រើប្រាស់ Wireless access point (បណ្តាញអ៊ិនធើណែតឥតខ្សែ) ឡើយ។ បន្ថែមពីនេះ វាក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់​ថែមទៀតផង ដោយវាមានមុខងារស្រដៀងគ្នាទៅនឹងប្រព័ន្ធ Bluetooth ដែរ ហើយវាមាន ភ្ជាប់មកស្រាប់ជាមួយនឹងឧបករណ៍មួយចំនួនដូចជាៈ កុំព្យូទ័រ ម៉ាស៊ីន Print ទំនើបៗ ឧបករណ៍ស្ដាប់តន្ត្រី កាមេរ៉ា ទូរទស្សន៍ Tablet និងទូរស័ព្ទ Smartphone មួយចំនួន។

ជជែកកម្សាន្ដ