X_WaterMan គឺជាហ្គេមបែបផ្សងព្រេងមួយ របស់បុរសមាឌល្អិតម្នាក់ ដែលរូបគេត្រូវរត់ប្រមូលរាល់កាក់ និងវត្ថុមានតម្លៃទាំងអស់ ដែលមាននៅតាមផ្លូវឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ប៉ុន្ដែ ភារកិច្ចរបស់បុរសមាឌល្អិតម្នាក់នេះ ក៏ត្រូវជួបនឹងឧបសគ្គផងដែរ ដោយគេ ត្រូវរត់ប្រមូលរាល់កាក់ និងវត្ថុមានតម្លៃ ជាមួយនឹងកែវភ្នែករំពៃមើលទៅមុខជានិច្ច ដើម្បីគេចពីពួកសត្វខ្យងដែលធ្វើដំណើរបញ្ជ្រាសទិសគ្នា។ បន្ថែមពីនេះ វាក៏មានរូបភាពក្រាហ្វិកបែប 3D ធើ្វឱ្យអ្នកលេងកាន់តែជក់ចិត្តដិតអារម្មណ៍ក្ នុងការលេងកាន់តែខ្លាំងឡើង។ មិនតែប៉ុណ្ណោះ អ្នកលេងក៏អាចលេងជាមួយមិត្តភក្ដិដទៃទៀត តាមរយៈប្រព័ន្ធអ៊ីនធើណែត (Online) ក៏បាន។ ដូច្នេះ តើលោកអ្នកត្រៀមខ្លួនរួចរាល់ ហើយឬនៅ?
X_WaterMan v1.3
ប្រភេទហ្គេម : Adventure
ទំហំ : 63.7 MB (.ipa)
អាចប្រើប្រាស់ជាមួយ iDevices v4.1x ឡើង
កម្រិតពិន្ទុ : 4.3/5
អ្នកបោះឆ្នោត : 28




